បុរស២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានធ្វើសក ម្មភា ព ចា .ប់ រំ .លោ .ប ក្មេងស្រីម្នាក់រស់នៅក្នុងភូមិជាមួយគ្នា រហូតដល់បាន ស ម្រេ ច រៀងខ្លួន លុះក្រោយមក ក៏ចេះតែព្យាយាម ហួ ង ហែ ង
ក្មេងស្រីរងគ្រោះទុកតែម្នាក់ឯង រហូតធ្វើឱ្យកើតជា ទំ នា ស់ នឹងគ្នា ជាហេតុធ្វើឱ្យភាគីប្អូនថ្លៃខឹង ក៏ ទ ម្លា យ រឿងប្រាប់ឪពុកម្តាយក្មេងស្រីរងគ្រោះ ទីបំផុត បែ ក ធ្លា យ រឿងរ៉ាវ ក៏ត្រូវប៉ូលិស ចា ប់ វា យ ខ្នោះទាំង២នាក់។
រឿងរ៉ាវបុរស២នាក់បងប្អូនថ្លៃ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុច ភូមិ៥ ឃុំកងតាណឹង ស្រុកកងមាស។
ជន ស ង្ស័ យ ដែលត្រូវសមត្ថកិច្ច ចា ប់ ឃា ត់ ខ្លួន រួមមាន ទី១-ឈ្មោះហ៊ីម សុខឃាង អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន និងបើករកស៊ីវេរលុយតាមវីង និងទី២-ឈ្មោះគ្រុយ លីហេង អាយុ៤០ឆ្នាំ មុខរបរកសិករ។
ជន ស ង្ស័ យ ទាំង២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា និង មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ ដោយឡែកក្មេងស្រីរងគ្រោះ មានឈ្មោះល.ញ អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងខាងលើភ្លាម សមត្ថកិច្ចជំនាញស្រុក សហការជាមួយប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបាននាំមុខសញ្ញាសង្ស័យទាំង២នាក់ មកកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕