ផ្អើលទាំងយប់! បុរសម្នាក់បានត្រឹមទួញសោកស្តាយទូរស័ព្ទដែលទើបទិញបាន៣ថ្ងៃ ក្រោយពីត្រូវបានគេ…

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីបុរសម្នាក់ ត្រូវបានចោរឆក់ទូរស័ព្ទយកទៅបាត់ ស្របពេលដែលខ្លួនកំពុងធ្វើដំណើរលើម៉ូតូកង់បី កាលពីវេលា ម៉ោង១១យប់ ថ្ងៃចន្ទ ទី៤ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទនោះមានឈ្មោះ លាង វណ្ណៈ អាយុ២៥ឆ្នាំ ជាជាងកញ្ចក់ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យថ្មី និងរួមដំណើរ ស្រ្តីម្នាក់ទៀត ចំណែកឯទូរស័ព្ទដែលត្រូវបានជនសង្ស័យឆក់យកនោះមានម៉ាកអាយហ្វូនសេវ៉េនភ្លើស ទើតែទិញបាន៣ថ្ងៃ ។

យោងតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា ដំបូងឡើយរូបគាត់ទាំងពីរនាក់ បានហៅកង់បីឥណ្ឌា ជិះចេញពីរង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារ ក្នុងគោលបំណងទៅផ្សារស្ទឹងមានជ័យថ្មី ជាកន្លែងស្នាក់នៅ។ខណៈមកដល់ចំណុចកើតហេតុ រូបគាត់កំពុងចុចទូរស័ព្ទ ក៏លេចចេញជនសង្ស័យម្នាក់ជិះម៉ូតូស្គុបពី ពណ៌ស មិនចាំស្លាកលេខ មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច ហើយបានបើករត់ឡើងលើស្ពានអាកាសស្ទឹងមានជ័យចុះទៅតាមផ្លូវ២៧១រត់បាត់ឈឹងតែម្ដង ។

Leave a Reply

Your email address will not be published. Required fields are marked *