មិនធម្មតា! ក្រោយត្រូវមហាជនរិះគន់ឡើងផ្អើល ពេលនេះតួរស្រីបានចេញមកបកស្រាយថា ឈុតឱបថើបនោះមិនមានក្នុង MV ទេ តែដោយសារតែតួរប្រុសបាន…..

ព៍តមានជាតិ

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃចំពោះការថតវីដេអូចម្រៀងមួយដែលមានវីដេអូចែកចាយពេញបណ្តាញសង្គមបង្ហាញឈុតមួយដែលតួសម្តែងបានថតឱបថើប លូកស្ទាប ដែលមើលទៅពិតជាមិនសមរម្យ និងអាចប៉ះពាល់ខ្លាំងដល់សិល្បៈ និងសីលធម៌ក្នុងសង្គម។ ថ្មីៗនេះកញ្ញា អាណារ៉ូស ដែលជាតួស្រីក្នុងវីដេអូក៏បានចេញមុខបកស្រាយចំពោះរឿងរ៉ាវដែលបានកើតឡើងជាមួយនឹងផេកសិល្បករកម្ពុជាដែលមានលោក អ៊ឹម ជីវ៉ា ជាអ្នកសាកសួរ និងសំរបសំរួល។

ដោយកញ្ញា រ៉ូស បានឲ្យដឹងថាចម្រៀងនេះជាការថតឲ្យផលិតកម្ម តែអត់មានវគ្គថើបគ្នាបែបនេះទេក្នុង MV គ្រាន់តែដើរប៉ះគ្នាថើបគ្នាក្រោយឡានធម្មតា។ ក្រោយពីបិទកាម៉េរារួច តួប្រុសក៏បានមកថើបញក់ញី ហើយក៏បានហុចទូរស័ព្ទឲ្យក្រុមការងារនៅទីនោះថត ដើម្បីបង្ហោះដោយឃើញមិនសមរម្យ ផុសបានត្រឹម១ម៉ោងតួប្រុសក៏លុបចោលវិញ ប៉ុន្តែក៏ត្រូវគេដោនឡូតយកមកបង្ហោះចែកចាយ។​ សូមរំលឹកថា អាណារ៉ូស បានចូលសិល្បៈទើបតែ១ឆ្នាំ និងបានថត MV និងរឿងភាគបានច្រើន កញ្ញាបានបញ្ចប់ការសិក្សាផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា មានស្រុកកំណើតមកពីខេត្តក្រចេះ៕

Leave a Reply

Your email address will not be published. Required fields are marked *