មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលស្គាល់គ្នាជិត២ខែ យុវជនអាយុ១៧ឆ្នាំ បានលួ ងលោ មគូស្នេហ៍ អាយុ១៤ឆ្នាំ ទៅរស់នៅក្នុង បន្ទប់ជួលបាន២ថ្ងៃ ត្រូវបានឪពុកម្តាយតាមរកឃើញចាប់ញាត់ចូលរថយន្តទៅប្តឹងសមត្ថកិច្ច ផ្អើលថា
ជាករណីចា ប់ជំ រិ តទៅវិញ បង្កឲ្យមានការភ្ញា ក់ផ្អើ លដល់សម ត្តកិ ច្ចទាំង១២ខណ្ឌ ធ្វើការស្វែងរុករកនៅវេលាម៉ោង១០យប់ តាមផ្លូវបេតុង នៅម្តុំផ្ទះជួល មុខផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមការឱ្យដឹងពីខាងសម ត្ថកិ ច្ច ក្មេ ងស្រីដែលរត់ចោលផ្ទះមានឈ្មោះ គ.ច.ន អាយុ១៤ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ នៅសាលាវិទ្យាល័យទួលអំពិល ស្នាក់នៅផ្ទះជួលភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំនើត នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល
ទៅរស់នៅបន្ទប់ជួលជាមួយស ង្សារមា នឈ្មោះ ជ.ភ.ក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរក ម្មករសំ ណង់ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំនើតនៅភូមិ កោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។
តាមសំដីរបស់ម្ដា យក្មេ ងស្រី រង គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែសីហា រូបគាត់បានត្រលប់មកពីធ្វើការវិញ អត់ឃើញកូនរបស់គាត់នៅផ្ទះ ក៏បានដើររកតែរកមិនឃើញ ពេលនោះមានអ្នកនៅជិតខាងបានមកប្រាប់គាត់ថា
កូនរបស់គា ត់មានម នុស្សប្រុស២នាក់មកដឹកយកទៅបាត់ហើយ ភ្លាមៗនោះរូបគាត់បានរាយការណ៍ទៅសម ត្ថកិ ច្ចមូលដ្ឋានជាដំណឹង ។ លុះមកដល់ថ្ងៃកើតហេតុ រូបគាត់ទទួលដំណឹងថាកូនរបស់គាត់បាននាំគ្នាទៅលាក់ខ្លួននៅម្ដុំផ្សារទួលពង្រ
គាត់ជាឪពុកម្ដាយក៏បាននាំគ្នាទៅរកកូននៅកន្លែងខាងលើបានប្រ ទះឃើ ញកូនរបស់គាត់ ហើយពួកគាត់បាននាំគ្នាចាប់កូនរបស់គាត់និងយុវជនដែលនាំកូនគាត់រត់ទៅនោះដាក់ក្នុងរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2F 2185 ដឹកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរ ។
នៅពេលសា កសួ រយុ វជ នវ័ យ ក្មេ ងរូបនោះបានសារភាពថារូបគេពិតជាបាននាំនាងរត់តាមគ្នាពិតប្រាកដមែន ព្រោះពួកគេលួ ចមានទំនាក់ទំនងជាមួយនិងនារីខាងលើជិត២ខែរួចមកហើយ ហើយនៅពេលដែលពួកគេនាំគ្នារត់ទៅនោះ គឺមាននារីម្នាក់ទៀតដែលរស់នៅក្នុងភូមិកើតហេតុខាងលើ
និងម្នាក់ទៀតផងដែរជាមួយសង្សាររបស់គេ សរុបទៅសង្សារ២គូ តែនារីម្នាក់ទៀតត្រូវបានសង្សារនាងបាននាំខ្លួនទៅលាក់ខ្លួនបន្តទៀតហើយ។ នៅសល់តែរូបគេនិងនារីជាសង្សារ ត្រូវបានឪពុកម្ដាយរបស់នាងនាំខ្លួនយកទៅអោយសមត្ថកិច្ចតែម្ដងទៅ ។ រីឯខា ងក្មេ ងស្រីរ ង គ្រោះ វិញ មិននិយាយស្តីអ្វីទាំងអស់ គឺគិតតែយកដៃខ្ទប់មុខតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុម្ដា យក្មេ ងស្រីរ ង គ្រោះ បានដា ក់ពា ក្យបណ្ដឹងទៅលើបុរសរូបនោះ អោយសមត្ថកិច្ចធ្វើតាមនិតិវិធី ។ដោយឡែកលោកវរសេនីយ៍ យឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានករណីចាប់មនុស្សដាក់ចូលរថយន្ត
លោកបានបញ្ជាឲ្យកម្លាំ ងរប ស់លោក ចេញស្កា ត់គ្រ ប់ច្រកល្ហ ក់និងបានប្រកាស់តាមវិទ្យុទា ក់ទ ងគ្រប់ប ណ្តាខណ្ឌទូរទាំងរាជធានីភ្នំពេញ ទើបដឹងថា ករ ណីនេះមិ នមែ នជាក រ ណីចា ប់ជំ រិ តអីទេ គ្រា ន់តែឪពុកម្តាយមកនាំខ្លួនកូនរប ស់ដែលបា ននាំគ្នារ ត់ចេ ញពីផ្ទះតែប៉ុណ្ណោះ ៕