មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីចោរ០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំងថ្ងៃ ក្រោយការប៉ុនប៉ងចូល លួ ច ទ្រព្យសម្បត្តិ
នៅក្នុងផ្ទះដែលម្ចាស់មិនបានស្នាក់នៅមួយកន្លែង ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២៦នាទីរសៀល នៅថ្ងៃទី២៤ ខែកក្កដា នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជន ស ង្ស័ យ ទាំង០៣នាក់នោះមាន ១-ឈ្មោះ ម៉ៅ ឡុង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ២-ឈ្មោះ ទូច សុវណ្ណារិន ហៅ លូ ភេទប្រុស អាយុ២៨ឆ្នាំ
មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និង៣-ឈ្មោះ ទឹង ជា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជន ស ង្ស័ យ ទាំង៣នាក់ខាងលើបាននាំគ្នាចូលក្នុងផ្ទះរបស់ឈ្មោះ ឡេង រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចខាងលើ ក្នុងគោលបំណង លួ ច ទ្រព្យសម្បត្តិ តែត្រូវកម្លាំងរបស់លោកដែលរង់ចាំមុនជាស្រេចនៅក្នុងផ្ទះក្រសោបបានតែម្ដង។
បើតាមម្ចាស់ផ្ទះបាននិយាយប្រាប់សមត្ថកិច្ចថា គាត់មិនសូវបានស្នាក់នៅក្នុងផ្ទះនេះ ភាគច្រើនគឺបិទទ្វារទុកចោល ហើយក៏ត្រូវក្រុមជនទាំង៣នាក់នេះចូលទៅ លួ ច ទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងថ្ងៃៗជាបន្តបន្ទាប់។
ម្ចាស់ផ្ទះនិយាយទៀតថា ពេលខ្លះគាត់បានតាមទាន់ពេលពួកចោរកំពុងតែសែងគ្រែចុះក្រោមទៀតផង។ គាត់ស្ទើរតែអង្វរ.កលោកចោរឲ្យឈប់ចូល លួ ច ទៀត។
មិនតែប៉ុណ្ណោះ ពេលខ្លះថែមទាំងឲ្យលុយវាចាយទៀតផង ដើម្បីសុំកុំឲ្យវាចូល លួ ច តែពួកវាមិនស្ដាប់ មិនអនុគ្រោះទេ ដូច្នេះហើយទើបគាត់ប្តឹ ង ទៅសមត្ថកិច្ចសុំឲ្យជួយតាមឃ្លាំមើលរហូតចាប់បានជនទាំង០៣នាក់ ដែលមានមុខដដែលៗ។
បច្ចុប្បន្ន មន្ត្រីការិយាល័យជំនាញកំពុងតែធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើនេះ ទៅសាលាដំបូងខេត្តហើយ៕