មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលពិធីអាពាហ៍ពិពាហ៍ដែលជាកម្មវិធីសំខាន់បំផុតក្នុងឆាកជីវិត តែងរំពឹងចង់អោយកម្មវិធីរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន
ប៉ុន្តែចំពោះកូនកំលោះកូមក្រមុំជនជាតិវៀតណាមមួយគូនេះវិញបែរជាត្រូវជួបរឿងហួសចិត្ត ដោយភ្ញៀវដែលខ្លួនបានអញ្ជើញមកចូលរួមក្លាយជាចោរទៅវិញ។
យោងតាមប្រភពព័ត៌មាន khaosod ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមសា បានឱ្យដឹងថា មានភ្ញៀវម្នាក់បានចូលរួមពិធីមង្គលការមួយ និងបាន លួ ច យកលុយចំណងដៃទៅបាត់។
ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងខេត្ត ខេត្តប៉ាក់សាង ស្ថិតនៅភូមិភាគខាងជើងនៃប្រទេសវៀតណាម។
សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមគ្រួសាររបស់កូនកំលោះក្រមុំបានសង្កេតឃើញថា ភ្ញៀវម្នាក់នោះបាន លួ ច ចំណងដៃរួចក៏តាមចាប់យកមកវិញ ហើយមិនយូរប៉ុន្មានខាងក្រុមគ្រួសារក៏ ចា ប់ បាន
ដោយបុរសជាអ្នកលួចអាយុ ៣៤ឆ្នាំ ចំណែកលុយចំណងដៃដែលលួចទៅមានច្រើនជាង៤២សន្លឹក ចំនួនប្រមាណជា ២៤.៣លានដុង(ប្រមាណជាង១មុឺនដុល្លា)។
យ៉ាងណាមិញ ក្រោយពីបានថតវីដេអូឆែកខ្លួនបុរសខាងលើទុកជាភស្តុតាងរួចហើយ ខាងក្រុមគ្រួសារក៏បានទាក់ទងទៅកាន់ប៉ូលីសអោយចុះមកចាប់ខ្លួននិងដំណើរការទៅតាមផ្លូវច្បាប់ភ្លាមៗ៕