មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានប្រុសស្អាតអាងតែធ្លាប់ស្គាល់គ្នា មកខ្ចីទូរស័ព្ទកូនស្រីគេ ដល់ផ្ទះជួល ដោយធ្វេីស្តាយនិយាយទូរស័ព្ទ
ដល់ពេលនាងភ្លេចខ្លួន ណាមួយទូរស័ព្ទ iPhone 11Pro Mex តម្លៃថ្លៃផង ស្រាប់តែប្រុសស្អាតរូបនេះយករត់ឡេីងជិះម៉ូតូគេចខ្លួនបាត់ទៅ ហេីយបិទទូរស័ព្ទទាក់ទងមិនចូលថែមទៀត
ទេីបនាងសម្រេចមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ដេីម្បីអោយសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួន បុរសដែលមានភិនភាគដូចក្នុងរូបនេះ
បើតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឿន សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ហើយជនរងគ្រោះក៏បានបញ្ជាក់មកកាន់សារព័ត៌មានហង្សតូច
ដេីម្បីជួយផ្សព្វផ្សាយ ដែលហេតុការណ៍នេះបានកេីតឡេីងតាំងពីម៉ោងជិត១០យប់ ថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។