មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ពាក់ព័ន្ធករណីរំ លោ ភ លើលំនៅដ្ឋានអ្នកដទៃគ្មានការអនុញ្ញាត
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋចុះទៅកន្លែងកើតហេតុឃា ត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ។
ជនសង្ស័យឈ្មោះស៊ុយ វណ្ណដា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ មានទីលំនៅផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ឈួន ចាន់ណារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ននៅភូមិឃុំខាងលើ។
មុនពេលកើតហេតុ ពេលជនរងគ្រោះ និងក្រុមគ្រួសារកំពុងសំរានល ង់ល ក់នៅផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័ យបានផ្លោះរបងផ្ទះរបស់ជនរងគ្រោះ
ដោយនៅក្នុងដៃជនសង្ស័យមានកាន់ខ្សែក្រវាត់មួយក្រវី ចុះក្រវីឡើង ព្រមទាំងនិយាយរអ៊ូៗតែម្នាក់ឯង។ ភ្លាមនោះជនរងគ្រោះបានដា ស់ប្តីរបស់ខ្លួនឈ្មោះ ប៉ក់ រ៉ាវុធ ឲ្យដេ ញជនសង្ស័ យឲ្យចេញពីផ្ទះរបស់ខ្លួនវិញ
តែជនសង្ស័ យមិនព្រមចេញទេ បែរជានិយាយគំ រា ម ថា បើអញមានកាំ ភ្លើ ង អញនិងស ម្លា ប់ចោ លឲ្យអស់ ។ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្តឹ ងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋឃុំបឹងខ្យាង។
ក្រោយពេលទទួលប ណ្ដឹ ងពីម្ចាស់ផ្ទះតាមទូរស័ ព្ទ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំបឹងខ្យាង បានចុះទៅឃា ត់ខ្លួនជនសង្ស័ យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចា ត់ការតាមនីតិវិធី៕