ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនដែលលេងបណ្តាញសង្គមហ្វេសប៊ុក មានការអាសូរជាខ្លាំង ក្រោយរូបភាពប៉ុន្មានសន្លឹក ត្រូវបានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Sps S. Pisey មានចែករំលែកតៗគ្នា ជាច្រើន ត្រឹមពេលដ៏ខ្លី
ដោយរូបភាពទាំងនោះ បានបង្ហាញពី បុរសចូលទៅចាក់សាំង នៅស្ថានីយ៍ប្រេងមួយកន្លែង ដោយមើលឃើញមានឱកាសល្អ បុរសរូបនោះក៏បាន ឈោងដៃ យកទូរសព្ទបុគ្គលិក ចាក់សាំង ច្បាស់ៗ តាមរយៈរូបភាព
បានពីកាមេរ៉ាសុវត្ថិភាព ក្នុងនោះដែរ តាមរយៈម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះសារ ដោយស្នើសុំឲ្យបុរសខាងលើ យកទូរសព្ទ ប្រគល់ឲ្យម្ចាស់ដើមវិញ យ៉ាងដូច្នេះថា ៖ «សូមបងប្រុសដែលពាក់អាវខ្មៅ ជិះម៉ូតូ Smashពណ៌ក្រហម ស្លាកលេខ 1AS-2525 យកទូរស័ព្ទមកឱ្យប្អូនវិញផង។ អាណិតប្អូនប្រុសផង និស្សិតក្រីក្រ មកពីខេត្តធ្វើការយកលុយ
រៀនសូត្រទេ សូមបញ្ឈប់ទង្វើថោ..កទា..បដែលសង្គមស្អឲ..ប់ខ្ពើមនេះចោលទៅ»។ ជាក់ស្តែង ទង្វើ លួ..ចដែលសង្គមខ្មែរស្អប់ខ្ពើមនោះផងដែរ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើន នាក់ មិនពេញចិត្ត
ហើយស្នើសុំឲ្យសមត្ថកិច្ចជួយធ្វើការផង ព្រោះតាមរយៈសារ ខាងលើ បានបញ្ជាក់ថា ជនរងគ្រោះជាបុគ្គលិកចាក់សាំង គឺជាសនិស្សិតក្រីក្រ គ្នាខំណាស់ដើម្បីជីវភាព ធ្វើការងាររកប្រាក់ដើម្បីបានរៀនបន្តតែបែរជាមកជួបរឿងបែបនេះទៅវិញ៕