មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈមានករណី ហិ .ង្សា មានស្ថានទម្ងន់ទោស បានកើតឡើងដោយជន ស ង្ស័ យ ម្នាក់
បានជិះម៉ូតូដេញតាម បុ ក ជនរងគ្រោះពីភូមិត្រពាំង ឃុំស្រែអំបិល រហូតមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវលំចម្ការកៅស៊ូ ស្ថិតក្នុងភូមិកំពុងស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ករណីនេះ បង្កឡើងដោយជន ស ង្ស័ យ ឈ្មោះ វ៉ាត អាន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល
បានធ្វើសកម្មភាពជិះម៉ូតូដេញតាមជនរងគ្រោះឈ្មោះ ង៉ាន់ ចាន់នឿន ភេទស្រី អាយុ២៣ ឆ្នាំ និងឈ្មោះ គឹម ស្រីរ័ត្ន ភេទស្រី អាយុ១៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំជាមួយគ្នា ។
ជន ស ង្ស័ យ បានធ្វើសកម្មភាព ធា ក់ ម៉ូតូជនរងគ្រោះឲ្យ ដួ ល រួច កិ ន ពីលើ បណ្ដាលឲ្យត្រូវ ចំដៃខាងឆ្វេង និងបំបោលម៉ូតូបំបុកបន្ថែមទៀតរួច ធ្វើសកម្មភាពយកកូន សោម៉ូតូរបស់ខ្លួន ចា ក់ ជនរងគ្រោះ
ត្រូវចំកខាងឆ្វេងចំនួន២កន្លែង និង វា យ ជាច្រើនដៃទៀត បណ្ដាលឱ្យត្រូវចំភ្នែកខាងឆ្វេង និងលើថ្ងាស បណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបាន វា យ ទៅលើឈ្មោះ គឹម ស្រីរ័ត្ន ជាច្រើនដៃថែមទៀត ។
មូលហេតុ៖ បណ្ដាលមកពីជន ស ង្ស័ យ បាន លួ ច ស្រឡាញ់ជនរងគ្រោះ ហើយត្រូវម្ដាយជនរងគ្រោះបំបែកមិនឲ្យជួបគ្នា ។ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។
លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានដឹកនាំបញ្ជាកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយស្វាយ ធ្វើការ ឃា ត់ ខ្លួនជន ស ង្ស័ យ មកកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការនគរបាលខេត្តកោះកុង ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕