សមនឹងគុកណាស់! សមត្ថកិច្ចចាប់វាយខ្នោះបុរសម្នាក់ភ្លាមៗ ក្រោយពីបានធ្វើរឿងបែបនេះដាក់ក្មេងស្រីៗមិនចេះតិចនាក់

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាមេខ្យល់នាំក្មេងស្រីឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដែលករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿង សុផាន ភេទស្រី អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិដូរនំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំណែកមេខ្យល់មានឈ្មោះ ទ្រី គារ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការអប់រំស្ត្រីរងគ្រោះនិងជួយសម្រួលប្រថាប់ត្រាលិខិតឆ្លងដែនទាំងខ្មែរ-ថៃ ឲ្យគាត់បានធ្វើដំណើរចូលទៅប្រទេសថៃ ដោយស្របច្បាប់។ ចំណែកជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់បន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *