ឪពុកម្តាយស្លុតចិត្ត! កូនប្រុសរៀនពូកែគ្រប់មុខបាត់ខ្លួនឈឹងរកមិនឃើញ ចុងក្រោយបែរជាមកប្រទះឃើញនៅក្នុង

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីប្រទះឃើញសពនិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យស្វាយរៀងម្នាក់ ដែលបានអណ្តែតក្នុងទឹក នៅក្បែរគល់ស្ពានហាយវ៉េ ដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

យោងតាមព័ត៌មានពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ​ជនរងគ្រោះឈ្មោះ សំ មករា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ ជាសិស្សរៀនពូកែគ្រប់មុខវិជ្ជា រៀននៅសាកលវិទ្យាល័យស្វាយរៀង បានមកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង ក្រោយព្រោះតែគ្រួសារមានការខ្វះខាត ទើបផ្អាកការសិក្សានៅសកលវិទ្យាល័យ មកធ្វើជាសន្តិសុខឯកជន នៅក្រុងបាវិតជាមួយឳពុក ។

លុះនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្រាប់តែបានបាត់ខ្លួន មិនដឹងថាទៅណានោះទេ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មិនឃើញកូនត្រឡប់វិញ ទើបឪពុកម្តាយព្រួយបារម្ភបាន យកថតរូបកូនទៅប្តឹងសមត្ថកិច្ចឲ្យជួយ តែគ្មានដំណឹងសោះ ក្រោយមកទើបផ្អើលថាប្រទះឃើញសាកសពអណ្តែតទឹកតែម្តង ។ ក្នុងនោះតាមការពិនិត្យនិងធ្វើកោសល្យវិច័យ សាកសពស្លាប់ប្រហែល៨៥ម៉ោង បណ្តាលមកពីការលង់ទឹក និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វ់បុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *