ដាច់ដាបហួស! បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយពីបានចាប់ស្ត្រីពិការមិនគ្រប់ទឹកម្នាក់ដើម្បី

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗក្រោយពីបុរសម្នាក់នោះបានធ្វើសកម្មភាពចាប់រ.លស្ត្រីមិនគ្រប់៉ទឹកម្នាក់ ហើយថែមទាំងជាជនពិការថែមទៀតផង ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិកំពុងក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានធ្វើការឃាត់ខ្លួននោះមានឈ្មោះថា ភាព ផ្តាច់ មានអាយុ៣៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ចំណែកឯស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយគ្រាន់តែដឹងថាជាមនុស្សមានសតិមិនប្រក្រតី ហើយថែមទាំងជាជនពិការថែមទៀតផង។

ក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដ៏គម្រក់នេះទៅលើស្ត្រីរងគ្រោះពិតប្រាកដមែន ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាម និតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *