ស្លុតចិត្ត! ជីដូនចេះតែឆ្ងល់ចៅស្រីចេះតែមិនចង់និយាយរកឪពុកសោះ ដល់ពេលដេញដោលសួរទើបដឹងថាឪពុកចុងបាន……

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗក្រោយពីទទួលបានពាក្យបណ្តឹងពីជីដូនចាស់ម្នាក់ដែលបានប្តឹងបុរសម្នាក់នោះថាបានធ្វើសកម្មភាពចាប់រ.លចៅស្រីរបស់ខ្លួន ដែលករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃ​ទី​១៤​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៩ នៅត្រង់ចំណុចភូមិ​គោក​កណ្តាល​ ឃុំ​ល្វា​ក្រាំង​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះថា ព្រឿ​ង​ សំ​ ភេទ​ប្រុស ជាឪពុកចុងរបស់កុមារីរងគ្រោះដែលមានឈ្មោះថា ស​.​ច​.​រ​ អាយុ​០៥​ឆ្នាំ មានជីដូ​នឃួ​ន​ វ៉​ន​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​ ពួកគេទាំង៣មាន​ទីលំនៅ​ភូមិ​គោក​កណ្តាល​ ឃុំ​ល្វា​ក្រាំង​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​។

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានជាឪពុកចុងរបស់ជនរងគ្រោះនោះបានធ្វើសកម្មភាពចាប់រ.លជនរងគ្រោះចំនួន២ដង ដោយបានលួងលោមនាងទៅធ្វើសកម្មភាពនៅ​ចំណុច​ ត្រពាំង​ចា​រ្យ​ ស្ថិត​នៅ​ខាងត្បូង​ភូមិ​កើតហេតុ​ខាងលើ​។​ ក្រោយ​ទទួល​បាន​បណ្តឹង​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​កន្លែង​កើតហេតុ​ និង​នាំ​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​ កំណត់ហេតុ​ស្រង់​ចម្លើយ​ បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ជំនាញ​ថា​ ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ រំលោភ​សេពសន្ថវៈ​លើ​ជន​រង​គ្រោះ​ចំនួន​២​លើក​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​វ៉ា​រិ​ន​ កំពុង​រៀបចំ​សំណុំរឿង​នេះ​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *