សាហាវហួស! កុមារីកំពុងតែជិះកង់មកពីសាលារៀនទៅផ្ទះសុខៗ ស្រាប់តែជិះម៉ូតូមកពីក្រោយចាប់អូសចូលព្រៃទាំងថ្ងៃដើម្បី….

ព៍តមានជាតិ

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ ក្រោយពីបុរសនោះបានធ្វើសកម្មភាពចាប់កុមារីរងគ្រោះម្នាក់អូសយកទៅរ.ល ដែលករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នា​វេលា​ម៉ោង​១២​នឹង​១៥​នាទី នៅត្រង់ចំណុចភូមិ​-​ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល ខេត្តកោះកុង។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថា គី​ គី​ម​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ មានទីលំនៅស្នាក់នៅក្នុងភូមិ​-​ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល ខេត្តកោះកុង ចំណែកឯជនរងគ្រោះវិញមានអាយុ១១ឆ្នាំ មានទីលំនៅស្នាក់នៅក្នុងភូមិឃុំជាមួយគ្នានឹងជនសង្ស័យផងដែរ។

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ ជន​រង​គ្រោះ​ កំពុង​ជិះ​កង់​ចេញពីផ្ទះ​ទៅ​សាលារៀន​ ពេល​មក​ដល់​ចំណោត​តា​ញ៉​ ស្ថិត​ក្នុងភូមិ​-​ឃុំ​ដង​ពែង​ ស្រុកស្រែ​អំបិល​ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ មក​ពីក្រោយ​ មក​ស្កាត់​ជន​រង​គ្រោះ​រួច​អូស​ចូល​ក្នុង​ព្រៃ​ធ្វើ​សកម្មភារហូត​ទាល់តែ​បាន​សម្រេច​ ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

​ក្រោយ​ពី​ទទួល​បាន​ ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​ ជនរង​គ្រោះ​ កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៤​នឹង​៣០​នាទី​រសៀល​។​ ​បច្ចុប្បន្ន​កម្លាំង​កំពុង​សាកសួរ​ និង​បំពេញ​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *