ឲ្យរៀង៖ លោក នេត​ សាវឿន​ បញ្ជាអោយតាមឃាត់រថយន្ត​ Roll Roys និង​ រថយន្ត​ Mercedes Maybach ពាក់ស្លាកលេខ​ នប​២-៧៧១៥​ ក្លែង​ក្លាយ​

ចែករំលែក ផ្សេងៗ ព៍តមានជាតិ ព៍តមានទូរទៅ អត្តបទថ្មីៗ

(ភ្នំពេញ)៖​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឺម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ បានអោយ​ PVN News ដឹងតាម​ តេឡេក្រាម​នៅរសៀល​ថ្ងៃនេះ​ថា​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានបញ្ជាទៅ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​-ខេត្ត​ តាមស្រាវជ្រាវ​ឃាត់​រថយន្ត​ទំនើប​ ម៉ាក​Roll Roys និង​ រថយន្ត​ Mercedes Maybach ពាក់ស្លាកលេខ​ នប២​-​ ៧៧១៥​ ដេីម្បី​យកមកចាត់ការតាមផ្លូវច្បាប់​ ។ រូបថត​រថយន្ដ​ទាំងពីរនេះ​ ត្រូវ​បាន​ចែក​ចាយបន្ត​ពេញបណ្ដាញសង្គម​ហ្វេសប៊ុក​ ថែមទាំងរិះគន់ផងដែរ​ ។

បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​នេះ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានបញ្ជាអោយស្រាវជ្រាវនិងឃាត់ភ្លាម​ដេីម្បី​យកមកចាត់ការតាមផ្លូវច្បាប់​ ។

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ហេង​ ចាន់ធារី​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​ សណ្ដាប់​ធ្នាប់​សាធារណៈ​ បានអោយដឹងថា​ ស្លាកលេខ​ នប២-៧៧១៥​ នោះ​ គឺ​បំពាក់​នៅរថយន្ត​ម៉ាក​ ហ្វត​ ពណ៌​ស​ តាំងពីឆ្នាំ​ ២០១៦​ របស់​ នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ ។ ដូច្នេះ​រថយន្ត​ Rolls Roys និ​ងរថយន្ដ​ Mercedes Maybach យកលេខនោះទៅបំពាក់គឺ​ខុសច្បាប់​ ។

ប្រភព៖ Phheng Vannak News

Leave a Reply

Your email address will not be published. Required fields are marked *