បែកធ្លាយហើយ មុន George Floyd ស្លាប់ដោសារប៉ូលីស គាត់បាន…

ជីវិត ព៍តមានទូរទៅ ព៍តមានអន្តរជាតិ អត្តបទថ្មីៗ

(អន្តរជាតិ)៖ បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសក្នុងទីក្រុង មីននាផូលីស (Minneapolis) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ធ្លាប់ត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺ COVID-19 កាលពីថ្ងៃទី០៣ ខែមេសាកន្លងទៅ។ ប៉ុន្តែជំងឺឆ្លងមួយនេះមិនមែនជាកត្តាមួយ ដែលបានធ្វើឱ្យបុរសស្បែកខ្មៅ Floyd ស្លាប់នោះទេ។ នេះបើតាមឯកសារកោសល្យវិច័្ចយ ចេញផ្សាយដោយសារព័ត៌មានអាមេរិក NBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។

George Floyd ត្រូវបានប៉ូលិសក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃ២៥ ខែឧសភា។ បើតាមឯកសារកោសល្យវិច័្ចយ Floyd ទំនងជាលែងមានរោគសញ្ញា COVID-19 នៅពេលត្រូវបានប៉ូលិស ០៤នាក់ក្នុងទីក្រុង Minneapolis ចាប់ខ្លួន ដោយសារការចោទប្រកាន់ថា លោកចាយលុយក្លែងក្លាយ ២០ដុល្លារ។

ម្យ៉ាងវិញទៀតលទ្ធផលកោសល្យវិច័្ចយ PCR ក៏បានបង្ហាញដែរថា Floyd ប្រហែលជាឆ្លងជំងឺ COVID-19 ដោយមិនចេញរោគសញ្ញា ប៉ុន្តែតាមរយៈ PCR លទ្ធផលតេស្ដនៅតែវិជ្ជមានលើកទី ២ ចំពោះហ្សែនវីរុស ឬ RNA ពីការឆ្លងលើកមុនដដែល។ RNA ជាហ្សែនដែលអាចបន្តស្ថិតនៅសែសសល់ ក្នុងខ្លួនមនុស្សជាច្រើនសប្ដាហ៍ ទោះបីជាជំងឺឆ្លងនេះរលាយបាត់ក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *