កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានតៃកុងឡានធំម្នាក់ត្រូវបានគេចោ លដុំថ្មដាក់ចំពេលកំពុងតែបើកបរបណ្តាលឱ្យបុរសដែលជាតៃកុងនោះស្លា ប់ចោលប្រពន្ធ និងកូនតូចគួរឱ្យស្រ ណោះបំផុត។
ពាក់ព័ន្ធនឹងការចោ លដុំថ្មដាក់ឡានអ្នកដំណើរតាមផ្លូវនេះផងដែរ គឹមិនមែនជារឿងថ្មីនោះទេ ដោយសាររឿងនេះតែងតែបានកើតមានជារឿយៗ ជាពិសេសនៅត្រង់ចំណុចផ្លូវជាតិណាដែលស្ងាត់មិនសូវមានមនុស្សគឺតែងតែមានក្មេងស្ទាវៗពួនលបចាំធ្វើសកម្មភាពគ ប់ ក្នុងចេតនាបង្កបញ្ហាណាមួយដល់អ្នកដំណើរតាមផ្លូវ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានករណីគ ប់ឡានអ្នកធ្វើដំណើរតាមផ្លូវមួយករណីទៀតកើតឡើងនៅវេលាម៉ោង១០ និង៣៣នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំ។
យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា «ការធ្វើដំណើរពេលយប់ពិតជាមិនល្អ បើមិនចាំបាច់សូមក៉ំធ្វើដំណើរពេលយប់ ព្រោះមានមនុស្សចាំគ ប់ឡានតាមបណ្តោយផ្លូវជាតិលេខ 62 ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ ត្រង់ចំណុចកន្លែងលក់ក្រឡាន(ទឹកដីខេត្តកំពង់ធំ) ជួបហេតុការខ្លួនឯងផ្ទាល់ មានអ្នកធ្វើដំណើរស្របទិសជាច្រើនបានរងការខូចខាតរថយន្ត #ភូមិឃ៉ំមានសុវត្ថិភាព»៕