មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីភ្ញៀវចូលមកម៉ាស្សានៅក្នុងហាង ដែលមានលួ ចប ង្ក ប់សេវាផ្លូវភេ ទ ហើយស្រាប់តែបាត់លុយអត់១០០ដុល្លា ទើបរត់រកប្តឹងសមត្ថកិច្ចឱ្យដោះស្រាយ
ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ច្រកចូលសាលាសុវណ្ណភូមិ ដែលស្ថិតនៅផ្ទះយីហោកោសជប់ម៉ាស្សា១៩៩ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ដ នៅជិតរង្វង់មូលចោមចៅ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
នៅមុនពេលកើតហេតុ គាត់មិនសូវស្រួលខ្លួន ដោយមកកោសជប់ នៅហាងម៉ាស្សានេះ បន្ទាប់មកបានហៅនារីម្នាក់ ដើម្បីកោសខ្យល់ តែមុននឹងកោសខ្យល់ នារីម៉ាស្សាបានឲ្យគាត់ ដោះសម្លៀកបំពាក់ ព្យួរជិតកន្លែងម៉ាស្សា ហើយឲ្យជនរងគ្រោះស្លៀកកន្សែង។
ខណៈពេលភ្លាមៗនោះ គាត់បាននិយាយជាមួយនារីម៉ាស្សានេះ ត្រូវរ៉ូវគ្នា រួចរួ មភេ ទបន្ថែមទៀតអស់តម្លៃ ១០ដុល្លារ តែខណៈពេលគាត់ចូលទៅបន្ទប់ទឹកមួយភ្លែត ដោយមិនចាប់អារម្មណ៍ ទុកចិត្តទៅលើនារីម៉ាស្សានេះ ហើយបានជិះម៉ូតូត្រឡប់ទៅវិញ។
លុះគាត់បានត្រឡប់ទៅដល់ហ្ការ៉ាស់រថយន្តរបស់គាត់ បានឆែកមើលដោយឃើញ មានលុយដុល្លារក្លែងក្លាយចំនួន ១០០ដុល្លារដាក់ជាមួយគ្នា។ ខណៈពេលភ្លាមៗនោះ គាត់បានប្រញាប់ប្រញាល់មកកន្លែងកើតហេតុ ហើយក៏ស្រាប់តែថៅកែហាងម៉ាស្សា និងនារីម៉ាស្សានេះ មិនទទួលខុសត្រូវថា ចេញពីកន្លែងកើតហេតុយូរហើយជនរងគ្រោះគាត់ថា មិនយូរទេ គាត់ទៅតែមួយភ្លែត ហើយប្រញាប់ប្រញាល់មកភ្លាមៗ។
ខណៈពេលនោះផងដែរ ថៅកែម៉ាស្សាបានតេហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មានរងប៉ុស្ដិ៍ចោមចៅ បានមកដល់បានសួរនាំតិចតួច ហើយត្រឡប់ទៅវិញបាត់ទៅ។ លុះអ្នកសារព័ត៌មានមកថតពេញមុខហាង ទើបលោកនាយប៉ុស្តិ៍មកម្តងទៀត នាំនារីម៉ាស្សាដែលជាជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ។
បន្ទាប់ពីនាំនារីម៉ាស្សាយកទៅសួរនាំ ជនសង្ស័យនេះ មិនសារភាពឡើយ ហើយសមត្ថកិច្ចបម្រុងបញ្ជូនទៅផ្នែកជំនាញ តែភាគីខាងថៅកែម៉ាស្សានេះ សុំសងលុយជំនួសវិញ ដើម្បីបញ្ចប់រឿង៕