មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់បាន ពេលដែលកូនមកពីសាលារៀនវិញ ស្រាប់តែឃើញទ្វាចំហរ ទើបទូរស័ព្ទប្រាប់ទៅឪពុក ដល់ពេលចូលទៅមើលក្នុងផ្ទះទើបដឹងថាបានបាត់លុយអស់ជាង៥ម៉ីនដុលា្ល
ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្លូវលេខ៤១៨ ស្ថិតក្នុងភូមិ៣ សង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសម្ចាស់ផ្ទះខាងលើបានរាយការណ៍ប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យដឹងថា មានចោរគាស់ផ្ទះគាត់ទាំងកណ្ដាលថ្ងៃពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទួលទំពូង២សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានចុះមកត្រួតពិនិត្យផ្ទះកើតហេតុក៏មានពន្លឺថាចោរមានគ្នា២នាក់អាយុខ្ទង់៣០ឆ្នាំជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកឈប់នៅមុខផ្ទះជនរងគ្រោះ ហើយពេលនោះអ្នកជិតខាងឃើញដែរ តែមិនចាប់អារម្មណ៍ថា ជាចោរស្មានតែគ្រួសារអ្នករងគ្រោះឱ្យមកបើកទ្វារយកសម្ភារៈ។
បើតាមសម្ដីរបស់ជនរងគ្រោះឈ្មោះ លៀង ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុគាត់២នាក់ប្ដីប្រពន្ធបានចេញទៅលក់ដូរដូចសព្វដងរាល់ព្រឹក ទាល់តែល្ងាចបានមកវិញ
ហើយពេលកូនចេញទៅសាលារៀនបានចាក់សោផ្ទះត្រឹមត្រូវចំនួន២គឺក្នុង១ក្រៅ១ តែមកដល់វេលាម៉ោង១និង៣០នាទីរសៀលពេលកូនត្រលប់មកផ្ទះវិញឃើញទ្វារផ្ទះបើកចំហទើបបង្កការភ្ញាក់ផ្អើលទូរស័ព្ទមកប្រាប់ឪពុកថាចោរគាស់ផ្ទះ
នៅក្នុងនោះផងដែរ ចោរបានលួចយកតុឈើចំនួន១ក្នុងនោះមានគ្រឿងអលង្ការមួយចំនួនសរុបទឹកប្រាក់ប្រហែល៧ពាន់ដុល្លារ, លុយខ្មែរចំនួន៦០លានរៀល, លុយដុល្លារ១៥០០០ដុល្លារ, សម្ភារៈខូចខាតសោទ្វារផ្ទះចំនួន២ខូចធ្លុះធ្លាយអស់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនល្មើសផងដែរ៕