មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលយុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីមានករណីហិ ង្សាដែលបានធ្វើឱ្យបុរសម្នាក់ទទួលរងរបួស ផ្តើមចេញពីករណីផ្លែផ្កាឱ្យគ្នានៅក្នុងរោងការ ទើបនាំឱ្យឈានដល់ការប្រើអំពើហិ ង្សាដាក់គ្នា
ដែលករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី០៤.១០.២០២០ វេលាម៉ោង២២:០០នាទី ចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះឈ្មោះសឿន ភូមិវត្តចាស់ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មីន សុខលី ហៅឃ្លី ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរ លេងភ្លេង មានទីលំនៅសព្វថ្ងៃភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ចំណែកឯជនសង្ស័យមានឈ្មោះជួន ម៉ារីណូ ហៅចយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅសព្វថ្ងៃភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងថា រយៈពេលកន្លងមក ជនរងគ្រោះនិងជនសង្ស័យ មិនធ្លាប់មានទំនាស់ជាមួយគ្នាទេ លុះនៅថ្ងៃទី០៤.១០.២០២០ នៅផ្ទះរបស់ឈ្មោះអឿន ប៊ុនធឿនជាមេភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល មានកម្មវិធីខួបអាពាហ៍ពិពាហ៍ និងមានតន្ត្រីសម័យរាំលេងកំសាន្ត
ដល់វេលាម៉ោង១៨:០០ នាទីក្រុមតន្ត្រីសម័យ ក៏បានចាប់ផ្ដើមប្រគុំ នៅពេលនោះជនរងគ្រោះនិងជនសង្ស័យ អង្គុយតុក្បែរគ្នា រហូតដល់វេលាម៉ោង២១:៣០ នាទីជនរងគ្រោះមានសភាពស្រវឹងស្រា ហើយបានដើរ
មកជល់កែវ នៅតុរបស់ជនសង្ស័យហើយបាននិយាយទៅកាន់ជនសង្ស័យ ថា៖
«អាជក់គ្រឿ ងញៀ នអាលក់គ្រឿ ងញៀ ន ម៉ែអ្ហែងគ្មានបានលុយពីណាមកទេ» ពេលនោះជនសង្ស័យបានតបទៅវិញថា៖ «ពូ អ្ហែងនិយាយឲ្យស្រួលបួល» ស្របពេលនោះក៏មានការទាក់ពាក្យសម្ដីគ្នា រហូតដល់មានការវា យគ្នា ទៅវិញទៅមក ហើយឈ្មោះសល់ ឈ្មោះប្រុស និងឈ្មោះរត្ន័ បានជួយឃាត់ជនសង្ស័យនិងជនរងគ្រោះឲ្យបែក ចេញពីគ្នា។
រហូតដល់វេលាម៉ោង ២២:០០នាទីជនរងគ្រោះបានដើរចេញ ពីកម្មពិធីគោលបំណងទៅផ្ទះ លុះដើរទៅដល់កន្លែងកើតហេតុ ជនសង្ស័យ បានទៅសួរនាំ ជនរងគ្រោះ ពេលនោះ ក៏ទាក់ពាក្យសំដីគ្នាម្ដងទៀត មានការវា យគ្នាបណ្ដាលឲ្យដួលទាំងអស់គ្នា ហើយជនសង្ស័យបានឃើញបំព ង់ទី បនៅក្បែរផ្លូវ យកមកវា យជនរងគ្រោះ បណ្ដាលឲ្យមានស្លាកស្នាមរបួសដូចបានរៀបរាប់ខាងលើ។
លុះដល់ថ្ងៃទី០៥.១០.២០២០ វេលាម៉ោង១៧:២០នាទីទើប ជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ក្រោយពីប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងរួចមក នៅថ្ងៃទី០៦.១០.២០២០លាម៉ោង១០.១៥នាទីសមត្ថកិច្ចប៉ុស្តិ៍ ហៅជនសង្ស័យឈ្មោះជួន ម៉ារីណូ ហៅចយ មកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានវា យក្បាលជនរងគ្រោះ ឈ្មោះមីន សុខលីហៅឃ្លីបណ្ដាលឲ្យមានរបួសស្នាមពិតប្រាកដមែន។ ករណីនេះ ជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី។