កម្លាំងនគរបាលការិយាល័យប្រ ឆាំ ងគ្រឿ ងញៀ ននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី
បានចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ ដា រីនិងឈ្មោះ ជា ផាលីណែត ក្នុងករណីជួ ញដូរគ្រឿ ងញៀ នកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ផ្ទះជួលជាលើកទី២ទៀត ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។
ជាលទ្ធផលនៃប្រតិបត្តិការឆែកឆេរជាលើកទី២ នាព្រឹកថ្ងៃពុធទី៧ ខែតុលាឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំណាញបានរកឃើញក្រា មព ណ៌ស ថ្លា ចំនួន០២ក ញ្ច ប់បន្ថែមទៀត ទម្ងន់ ២០៥,៤០ក្រាម(ថ្លឹ ងរួចដាក់ក្នុងធុងតូចមួយ)។
បច្ចុប្បន្ន ករណីខាងលើនេះ ត្រូវបានលោក ម៉ម វ៉ាន់ដា ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិច្បាប់ ៕