ពិធីបុ ណ្យស ព គឺជាពិធីមួយដែលខ្មែរយើងតែងតែធ្វើធ្វើនៅពេលដែលមានសាច់ញាត្តិណាម្នាក់ក្នុងគ្រួសារទទួលមរ ណភា ព ហើយការធ្វើពិធីបុណ្យនេះទៀតសោត រមែងតែងតែត្រូវបានផលប៉ះពាល់តិចទៀត ទាំងសំឡេង ទាំងទីតាំង ជាមួយនឹងអ្នកជិតខាង ដោយហេតុថាពិធីបុណ្យអាចនឹងត្រូវការទីតាំងដើម្បីធ្វើការរៀបចំធំ។
ពាក់ព័ន្ធនឹងបញ្ហាទីតាំងនេះទៀតសោត នៅពេលណាដែលមានពិធីបុណ្យកើតឡើង ក្នុងនាមជាអ្នកជិតខាងរមែងតែងតែមានការអធ្យាស្រ័យយោគយល់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យពិធីនោះត្រូវបានធ្វើឡើងដោយរលូន និងមិនមានបញ្ហាផ្សេងៗកើតឡើង។
ប៉ុន្តែកាលពីពេលថ្មីៗនេះគឺមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលមានករណីពិធីបុណ្យស ពមួយកំពុងតែប្រារព្ធ ដោយមិនទាន់បានធ្វើការបូជានោះទេ ប៉ុន្តែស្រាប់តែអ្នកជិតខាងបានមករករឿង និងបានដេញមិនឱ្យមានការសង់មេននៅកន្លែងនោះ ដោយសារតែការសង់មេននោះបានប៉ះពាល់ជាមួយនឹងបង្គោលភ្លើង ដែលតម្រូវឱ្យមានការរំកិលបង្គោលភ្លើងចេញជាបណ្តោះអាសន្នសិន ហើយអ្នកដែលតវ៉ានោះបានទាមទារឱ្យធ្វើការបូជានៅឯវត្តវិញ
ដែលករណីនៃការឈ្លោះគ្នាពេលបុណ្យនេះត្រូវបានបង្ហោះឡើងដោយទំព័រហ្វេសបុកមួយដែលមានឈ្មោះថា Modern Wifi New Star បានបង្ហោះ។ ខ្លឹមសារដែលទំព័រហ្វេសបុកខាងលើបានធ្វើការបង្ហោះនោះគឺមានអត្ថន័យថា៖ «កំពុងបុ ណ្យស ពឪពុក ” 08/10/2020 រោងបុ ណ្យប៉ះដីអ្នកជិតខាងចេញមករករឿង ឲ្យរើរោងចេញ។ បញ្ជាក់ បុណ្យមិនទាន់ចប់ទេ»