មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់បានបោកប្រាស់ម្ចាស់ហាងយ៉ាងឆ្ងុយ ខណៈដែលគាត់បានយកស្រាបៀរចេញ និងធានាគិតលុយឱ្យអ្នកដែលនៅក្នុងហាងទាំងអស់ ស្រាប់តែចុងក្រោយប្រើល្បិចរត់គេចខ្លួនបាត់ បណ្តាលឱ្យម្ចាស់ហាងតែលតោល នេះបើយោងតាមការឱ្យដឹងពីសំណាក់គណនីហ្វេសបុកមួយ។
យោងតាមគណនីហ្វេសបុកឈ្មោះ Chantha Han បានរៀបរាប់ទាំងកំហឹងថា៖ «ជនបោកប្រាស់តាមបណ្តាហាងទាំងអស់នៅផ្សារអង្គតាសោម សូមប្រុងប្រយ័ត្ននឹងបុគ្គលម្នាក់នេះ កាលថ្ងៃទី04ខែតុលា ឆ្មាំ2020 បុគ្គលម្នាក់នេះបានចូលហាងរបស់ខ្ញុំ ធ្វើជាចិត្តល្អ ប៉ាវភ្ញៀវដែលអង្គុយតុផ្សេង ប៉ាវ ម្ហូបស្រាថាខ្លួនជាអ្នកចេញ
រួចធ្វើជាទៅនិយាយទូរស័ព្វ ហៅកង់បីអោយយកស្រា ABC 2កេះយកទៅជូន អធិកាដ្ឋានស្រុកត្រាំកក់ នឹងសល់ស្រា ABC១កេះទៀត វាថាទុកផឹកជាមួយមេមេដែលមកនឹងប៉ាវភ្ញៀវដែលអង្គុយក្បែរ បន្ទាប់មកបុគ្គលម្នាក់នេះថាមានមេមេប៉ូលីស4នាក់មកហាង អោយរង់ចាំសិន
បន្ទាប់មកបុគ្គលម្នាក់នេះអោយខ្ញុំគិតលុយមុនសិន បន្ទាប់មកធ្វើជានិយាយទូរស័ព្វថាចេញទៅយកមេមេ នឹងអោយលុយរយះពេលជាង 10 នាទី បុគ្គលម្នាក់នេះ រត់បាត់ស្រមោល លុះដល់ថ្ងៃទី05ខ្ញុំបានសើបសួរលោកពូកង់បីដែលបានដឹងស្រា គាត់ប្រាប់ថា ស្រាដែលយកទៅ
គឺយកទៅលក់ខាងលិចផ្លូវបំបែកជាបួន ខ្ញុំបានព្យាយាមទាក់ទងទៅបុគ្គលម្នាក់នេះតែ ពេលដែលខលចូល គឺចុចបិទរហូត បើសិនជាបងប្អូនណាបានឃើញបុគ្គលនេះសូមទំនាក់ទំនងមកលេខ 086374773 010565419 សូមអរគុណ សូមជួយ សែម្នាក់មួយផងបងប្អូន៕»