មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសជនជាតិវៀតណាមម្នាក់ ខឹ ងបុរសជនជាតិឥណ្ឌូនេស៊ី ទាក់ទងស្នេហាជាមួយនឹងសង្សាររបស់ខ្លួន ក៏ថតជាវីដេអូឃ្លីបបញ្ចេញសកម្មភាពគំ រា មកំ ហែ ងថានឹងស ម្លា ប់ រួចផ្ញើទៅឲ្យជនរងគ្រោះជាជនជាតិឥណ្ឌូនេស៊ីនោះ ធ្វើឲ្យជនជាតិឥណ្ឌូនេស៊ីនោះ ភ័យក៏ក៏ប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។
ដែលករណីចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២២និង២៨នាទីស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងឡឺយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបរម៉ូតូកង់បីស្នាក់នៅភូមិឃុំខាងលើ។ ឯស្រីជាសង្សារ ឈ្មោះ គីម ង៉ុក អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ប្រទេសវៀតណាម។
ចំណែកជនរងគ្រោះ ឈ្មោះហ្វឺរី(FERRY) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោន(ផ្នែកអនឡាញ) ស្នាក់នៅភូមិឃុំជាមួយគ្នា។
មន្ត្រីនគរបាលស្រុកកោះធំ បានឲ្យដឹងថា កន្លងមក ជនសង្ស័យបានស្រលាញ់នារីម្នាក់ឈ្មោះ គីម ង៉ុក ជាសង្សារ។ ក្រោយមក ក៏បានដឹងដំណឹងថាសង្សាររបស់ខ្លួន បានមានទំនាក់ទំងស្នេហាជាមួយឈ្មោះ ហ្វឺរី FERRY ជាមួយជនជាតិឥណ្ឌូនេស៊ីនោះ
ក៏មានគំ នុំ ហើយក៏បានថតជាឃ្លីបវីដេអូមួយក្នុងទូរស័ព្ទដៃរបស់ខ្លួន ដោយនៅដៃមានកាន់ដា វ រួចបាននិយាយជាភាសាខ្មែរ និងជាភាសាវៀតណាម គំ រា មស ម្លា ប់ទៅលើជនរងគ្រោះ រួចហើយជនសង្ស័យក៏បានផ្ញើឃ្លីបវីដេអូនោះទៅឱ្យជនរងគ្រោះតាមឆាត។
ចំណែកជនរងគ្រោះវិញ ក្រោយពីឃើញរូបភាពក្នុងវីដេអូនោះ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ឱ្យជួយស្វែងរកមុខសញ្ញា ហើយកម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដានរក រហូតដល់វេលាម៉ោង១១និង០០នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក៏ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕