កម្លាំងកងទ័ពកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ បានជួយសង្គ្រោះស្ត្រីឈ្មោះ ពៅ វនី អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ដែលរូបនាងកំពុងសម្រាលកូនដំបូងនៅលើផ្ទះគាត់ដោយគ្មានគ្រួពេទ្យទៅដល់ ខណៈដែលផ្ទះរបស់ស្ត្រីសម្រាលកូននេះកំពុងតែមានការជន់លិចដោយជំនន់ទឹកភ្លៀង នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ។
កម្លាំងទ័ពជួយសម្រាលកូនស្ត្រីរូបនេះរួចមក ក៏បានបញ្ជូនស្ត្រីរូបនេះមកកាន់មណ្ឌលសុខភាពឃុំបូរ ប្រកបដោយសុខភាព ដោយសុវត្ថិភាព ។
កងកម្លាំងទ័ព អនុវត្តបទបញ្ជា និងទិសស្លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលថ្លែងថា៖ ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន !