មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានវីដេអូមួយ ដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ហើយវីដេអូនោះបង្ហាញអំពីសកម្មភាពរបស់ឡាន Lexus RX300 មួយគ្រឿង
ដែលបានបើកឡានយ៉ាងលឿនលើផ្លូវដែលកំពុងតែលិចទឹក បណ្តាលឱ្យសាចទឹកទទឹកព្រះសង្ឃមួយអង្គដែលកំពុងតែគង់នៅលើកង់បី។
ហេតុការណ៍ម្ចាស់រថយន្ត Lexus RX300 បើកបរគ្មានប្រណីដៃនេះត្រូវបានមហាជនធ្វើការរិះគន់ចំពោះការបើកបរដែលគ្មានការយោគយល់ និងគ្មានសុជីវធម៌ក្នុងខ្លួន អាងតែមានឡានបើកមិនគិតពីសុខទុក្ខអ្នកដទៃ។