មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានយុវតីម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកជំនន់ដែលកំពុងតែជន់លិច បណ្តាលឱ្យល ង់ទឹកស្លា ប់
ដែលករណីដ៏គួរឱ្យសោកស្តាយនេះបានកើតឡើងនៅភូមិស្ថានីយ៍សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ហើយពេលនេះទើបនឹងត្រូវបានគេរកស ពរបស់នាងឃើញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា យុវតីដែលរងគ្រោះខាងលើមានឈ្មោះថា សុង រក្សា មានអាយុ២១ឆ្នាំ មានស្រុកកំណើតស្ថិតនៅភូមិស្ថានីយ៍សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់។
មុនពេលកើតហេតុដោយមានទឹកជំនន់បានធ្វើការជន់លិចនៅក្នុងខេត្តពោធិ៍សាត់ ហើយយុវតីស្រស់ស្អាតម្នាក់នោះបានរវល់មើលទូរស័ព្ទ ដើរខុសផ្លូវ ធ្លាក់ចូលប្រឡាយលង់ទឹក។