មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់បានធ្វើការផ្សារធុងសាំង មិនបានប្រយ័ត្នបណ្តាលឱ្យផ្ទុះ នាំឱ្យបុរសនោះត្រូវបាត់បង់ជិ វិ តភ្លាមៗនៅនឹងកន្លែង
ដែលហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ វ៉ាន់ រ័ត្ន អាយុ ៥៣ឆ្នាំ ជាកម្មករបម្រើការ ក្នុងការដ្ឋានបូមខ្សាច់ របស់ឈ្មោះ សួន សុវណ្ណារ៉េត ភេទប្រុស អាយុ៤៨ឆ្នាំ ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។
ហើយមុនពេលកើតហេតុ បុរសរងគ្រោះ បានផ្សាកាត់ធុងសាំង សម្រាប់បណ្តែតទុយោទឹក ដើម្បីបូមខ្សាច់ ប៉ុន្តែព្រោះតែមានការធ្វេសប្រហែស ដោយមិនបានបើកគម្របធុង ទើបបង្កឱ្យផ្ទុះឡើងតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថា ជាមួយនឹងស្នូរលាន់ឮ ដ៏ខ្លាំងនេះ អ្នកជិតខាង បាននាំគ្នារត់ទៅកាន់កន្លែងកើតហេតុ ស្រាប់តែឃើញកម្មកររូបនោះ បាត់បង់ជី វិ តទៅហើយ។ ចំណុចដែលរងការប៉ះពាល់ខ្លាំង ស្ថិតនៅលើផ្ទៃមុខតែម្តង៕