មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនគរបាលស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ នឹងករណីរំ លោ ភកូនស្រីបង្កើតខ្លួនឯង
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចក៏បានបញ្ជូនទៅការិយាល័យប្រឆាំងការជួ ញដូរ និងអនី តិជ ន នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ក្រោយពីទទួលបណ្ដឺងពីម្ដាយជនរងគ្រោះ។
យោងតាមរបាយការណ៍នគរបាលបាលស្រុកសំបូរ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្ញែរ បានទទួលពាក្យបណ្ដឹងពីឈ្មោះឈុន តឿន អាយុ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ
ដោយនៅក្នុងពាក្យបណ្តឹងនោះ ស្ត្រីនោះបានធ្វើការចោទប្ដឹងប្តីរបស់ខ្លួនដោយបានរាយការណ៍ថា ឈ្មោះ ណៃ ចន្ថា អាយុ៥៧ឆ្នាំ រំ លោ ភកូនស្រីរបស់ខ្លួនអាយុ២០ឆ្នាំ។
ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងនគរបាលយើងបានសួរនាំបំភ្លឺពីជនរងគ្រោះ និងនាំយកទៅពិនិត្យនៅមណ្ឌលសុខភាពសំបូរ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យតែម្ដង។
លោក ណូយ ស៊ីថាច អធិការរងទទួលការងារព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា ក្រោយការសួរនាំ ជនរងគ្រោះបានឆ្លើយបំភ្លឺថា នៅថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង១៥:០០នាទី ខណៈនាងកំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង ស្រាប់តែឪពុករបស់ខ្លួន បានលើមកចាប់ខ្ទប់មាត់ និងគំ រា មថា បើស្រែកអ ញនឹងស ម្លា ប់ចោល។
ពេលនោះឈ្មោះ ណៃ ចន្ថា បានសំ រា តខោ អាវ រួចចាប់ជនរងគ្រោះសំរេច០១ដង ហើយនាងសម្រេចចិត្តឈ ប់រៀន លុះដល់ថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានចាក់ចេញពីផ្ទះទៅរៀន អ៊ុតសក់នៅក្រុងភ្នំពេញ។
ក្រោយមកនាងបានមកផ្ទះវិញថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្រាបតែដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល ខណៈជនរងគ្រោះកំពុងប ញ្ចូ លភ្លើងទូរស័ព្ទក្នុងបន្ទប់ ស្រាប់តែឈ្មោះ ណៃ ចន្ថា បានចូលទៅក្នុងបន្ទប់ក៏ចាប់ខ្ទប់មាត់ ហើយគំ រា មថា បើស្រែកឲ្យគេដឹង អញនឹងស ម្លា ប់ចោល។ បន្ទាប់មកក៏ចាប់សំ រា តខោ អាវ រួចចាប់ជនរងគ្រោះមួយដងទៀត។
បច្ចុប្បន្នកម្លាំងជំនាញ ស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍កោះខ្ញែរ កំពុងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបញ្ជូនទៅការិយាល័យប្រឆាំងការជួ ញដូ រ និងអនីតិជនចាត់ការបន្ត៕