កាលពីពេលថ្មីៗនេះ កម្ពុជាកំពុងតែទទួលរងនូវឥទ្ធិពលព្យុះ ដែលបានបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើននៅតាមតំបន់ខេត្តក្រុងមួយចំនួន ខណៈដែលពេលនេះមានខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញផងដែរ កំពុងតែទទួលរងនូវការលិចលង់៉ជាបន្តបន្ទាប់។
រដូវកាលទឹកជន់បែបនេះ មានសត្វជាច្រើន ជាពិសេសគឺសត្វពស់ តែងតែប្រទះឃើញវាទៅរកកន្លែងរស់នៅតាមផ្ទះប្រជាពលរដ្ឋ ជាក់ស្តែងនៅមុននេះបន្តិច មានគណនីហ្វេសបុករបស់ប្រជាពលរដ្ឋខ្មែរជាច្រើនបាន ចែករំលែកថា: ទឹកឡើងសំបូរពស់ថ្លាន់ណាស់ ចាប់បាន៣ក្បាលហើយ
យកទៅលែងនៅវត្តហើយ ២០គីឡូ ១០គីឡូ ៥គីឡូ ហើយគណនីហ្វេសបុកផ្សេងទៀតថា: ទឹកលិច ពស់ថ្លាន់វាឡេីងផ្ទះ ធំណាស់ 1ជិត20គីឡូ ខ្ញុំចាប់វាយកទៅលែងទេបង ប្អូន ខ្ញុំយកវាទៅលែងនៅខេត្តមណ្ឌលគីរី ក្នុងព្រៃអភិរក្សសូម បង ប្អូន ប្រុងប្រយ័តផង ព្រោះទឹកជំនុនជនលិចភូមិ សត្វពស់វាឡេីងផ្ទះ៕