នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងមន្ទីរប្រ ឆាំ ងបទល្មើសគ្រឿ ងញៀ ន បានប្រមូលវត្ថុតាងកសាងសំណុំរឿង រួមនិងជនសង្ស័យ៤នាក់ បញ្ជូនទៅអយ្យការអមសាលាតំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់
ពាក់ព័ន្ធនឹងការរកឃើញគ្រឿ ងញៀ ន ទម្ងន់ ២១០៦គីឡូក្រាម ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គីឡូក្រាម ដែលបង្ក្រាបបាននៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ មានតម្លៃ១០លានដុល្លារ ។
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយឧត្ដនសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំផ្ទាល់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ
និងកម្លាំងជំនាញមន្ទីរប្រឆាំ ងគ្រឿ ងញៀ ន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន ជួញដូរឆ្លងដែន និងរក្សាទុកកែច្នៃគ្រឿងញៀនខុសច្បាប់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
កិច្ចប្រតិបត្តិការនេះ មន្ត្រីជំនាញរបស់មន្ទីរបាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស ព្រមទាំងមានការសម្របសម្រួលដីកនាំពី ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តព្រះសីហនុ
បានដំណើរការស្រាវជ្រាវ បង្ក្រាប ករណីដឹកជញ្ជូន ជួញដូរឆ្លងដែនដោយខុសច្បាប់ ពីប្រទេសឡាវ ឆ្លងកាត់ប្រទេសកម្ពុជា ទៅប្រទេសចិន(តៃវ៉ាន់) បង្ក្រាបគោលដៅចំនួន ៧ផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៣គោលដៅ និងនៅរាជធានីភ្នំពេញ ៤គោលដៅ ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ ៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ៖ ១.ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិតៃវ៉ាន់លេខ 05196333 (អ្នកបញ្ជាការដឹកជញ្ជូន)
២.ឈ្មោះ ចាង ឈិជឺ (Zhan Qi Zhi) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 313641977 (អ្នកដឹកជញ្ជូន) ៣.ឈ្មោះ យ៉ូវ យ៉ាវជុង (YU Yao Tsung) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 352875960 (អ្នកដឹកជញ្ជូន)
៤.ឈ្មោះ ឈិន ប៉ាវជីន (Chen Pao Jiun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ លិខិតឆ្លងដែនគ្មាន (អ្នកដឹកជញ្ជូន)
ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ វូ ឈីសុន (WU Chi Hsun) ភេទប្រុស ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 303650596 បានលួចសំរូតតាមបង្កាន់ដៃអាគារ ហើយធ្លាក់បណ្ដាលអោយស្លា ប់ ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់យកបានវត្ថុតាងរួមមាន ៖ ម្សៅប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់: ១៨៩គ.ក្រ ៥៨០ក្រាម រថយន្ត ២គ្រឿង ទួរស័ព្ទដៃ ១០គ្រឿង ។ សមត្ថកិច្ចបានបញ្ជាក់ថា តាមរយៈការពន្លាតករណីនេះ យើងបានស្រាវជ្រាវរកឃើញ ករណីរក្សាទុក និងប៉ុនប៉ង ផលិតកែច្នៃ ដែលពាក់ព័ន្ធករណីដែលបានបង្ក្រាបរួចហើយ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ ។
លទ្ធផលឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ឈ្មោះ ចិន ជឺជា (CHEN CHIH CHIEH) ហៅ JACKY ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។ សរុបវត្ថុតាងចាប់យករួមមាន ៖ គ្រឿ ងញៀ ន ទម្ងន់ ២១០៦ គ.ក្រ ២១៥,៨៩ក្រាម និងសារធាតុគីមីផ្សំ ៦០០ គ.ក្រ ដែលសរុបជាទឹកប្រាក់ មានតម្លៃ១០លានដុល្លារ ។