មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានមានបុរសម្នាក់ បានសម្រេចចិត្តច ងក ស ម្លា ប់ខ្លួន ដោយសារតែសង្ស័យខឹងនឹងប្រពន្ធដែលមិនព្រមឲ្យទូរស័ព្ទមើល
ដែលករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ខាងកើតផ្ទះចម្ងាយ២ម៉ែត្រស្ថិតនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឌឿន ធីណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ ឌឿន រឹម អាយុ៥២ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ សុង ងួន អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ
ហើយជនរងគ្រោះក៏មានប្រពន្ធ និងកូនផងដែរ ដោយប្រពន្ធមានឈ្មោះថា យ៉ាន សុខគា អាយុ២៤ឆ្នាំ ជនជាតិខ្មែរមានកូនចំនួន០១នាក់ប្រុស មានទីលំនៅស្នាក់នៅកន្លែងកើតហេតុខាងលើ។
យោងតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះមានទីលំនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថាប្តីខ្លួនបានផឹកស៊ីស្រ វឹ ងជាអ ចិ ន្រ្តៃយ៍ជួនកាលហូបបាយ ជួនខ្លះមិនហូបបាយហើយពេលស្រ វឹ ងម្តងៗ គាត់តែងតែដេកនៅលើអង្រឹងនៅក្នុងទ្រុងមាន់។
ហើយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នៅវេលាម៉ោង៨ និង៣០នាទី ពេលខ្លួនត្រឡប់ពីធ្វើការរោងចក្រវិញ ខ្លួនបានដាំបាយស្លរួចបានហៅឲ្យប្តីមកហូបបាយ តែគាត់មិនហូបទេរវល់ចងព្រួ ញសំរាប់បា ញ់ត្រី រួចក៏សុំទូរសព្ទខ្លួនមើល ហើយខ្លួនឆ្លើយមកវិញថាទូរសព្ទអស់ថ្មហើយពេលនោះប្តីខ្លួនក៏ចុះមកដី ទៅដេកនៅក្នុងអង្រឹងក្នុងទ្រុងមាន់បាត់ទៅ។
លុះដល់ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ៤ និង៣០នាទីទៀបភ្លឺ ខ្លួនក៏ចុះងូតទឹក ដើម្បីរៀបចំខ្លួនទៅធ្វើការរោងចក្រនៅពាងទឹកខាងត្បូងទ្រុងមាន់ចម្ងាយ២ម៉ែត្រ ពេលក្រឡេកមើលទៅទ្រុងមាន់ក៏ឃើញប្ដីខ្លួនច ងកនៅទ្រុងមាន់ស្លា ប់បាត់ទៅហើយ។