នារីជនជាតិចិនស្រស់ស្អាតម្នាក់ ដើរអូសវាលីស្រែកយំឈរកន្លែងផ្លូវ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ចុះទៅផ្សាយជួយលួងលោមនាំមកខាងវិញ តែនាងមិនព្រម
ក៏ស្រែកឡាំប៉ាបង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចរង្វង់មូលសម្ដេចសង្ឃជួនណាត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បន្តថា ទំរាំមានប្រជាពលរដ្ឋចេះភាសាចិនមកដល់ ទើបអាចជួយលួងលោមនាងអោយចូលទៅខាងសិន តែមិនព្រមឡើយ ហើយនាងប្រាប់ថា គ្មានលុយទេ ត្រូវចោរឆ ក់កាបូបអស់លុយរលីងពីខ្លួន សល់តែប៉ាស្ព័រប៉ុណ្ណោះ
និងចង់ទៅប្រទេសរបស់នាងវិញ និងស្រែកយំឡាំប៉ាកណ្ដាលផ្លូវជាងកន្លះម៉ោង ទើបមានសមត្ថកិច្ចចុះមកអន្តរាគមន៍ ទើបនាងយល់ព្រមចូលទៅខាងវិញ ហើយសមត្ថកិច្ចក៏សួរនាំសិន ដើម្បីធ្វើការតាមជំនាញបន្តទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ចុះមកនាំនារីជនជាតិចិនរូបស្រស់នោះ ទៅស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំសិនមុននឹងធ្វើការបន្តតាមជំនាញ៕
ប្រភព Khmernote