មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលជនសង្ស័យ១ក្រុមមានបក្យពួកចំនួន៣នាក់បានធ្វើសកម្មភាពឆ ក់ទូរសព្ទ័អ្នករត់កង់បី តែមិនបានសម្រេចត្រូវម្ចាស់កង់បីពទ្ធ័ចាប់បាន
និងបានធ្វើការប្រគល់ឲ្យសមត្ថកិច្ច កាលវេលា ម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៏ ទី១៥ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រចំណុចផ្ទះជួល៦ជាន់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទី១.មានឈ្មោះ វ៉ាន់ ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅលូប្រាំ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
ទី២.មានឈ្មោះ ផល វាសនា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ទី៣.មានឈ្មោះ ណា វី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅចំការដូង ខណ្ឌដង្កោរាជធានីភ្នំពេញ។
ចំណែកឯជនរងគ្រោះវិញមានឈ្មោះ ផល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌ ស្នាក់ភូមិគោកបញ្ជាន់ ខណ្ឌពោធិ៏សែនជ័យ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង1O.5037ដឹកជនសង្ស័យចំនួន៣នាក់ចេញពីម្ដុំផ្សារសឡាគោលបំណងមកចំណុចផ្ទះល្វែងប្រាំមួយជាន់ ខណះ មកដល់កន្លែងកើតហេតុខាងលើជាកន្លែងស្ងាត់និងងងឹតផង
ពួកគេក៏ឲ្យឈប់កង់បីមិនទាន់ឲ្យលុយផង ក៏ធ្វើជាខ្ចីទូរសព្ឌ័ និយាយ បានចុះបំរុងរត់ តែត្រូវម្ចាស់កង់បីទាញទូរសព្ឌ័ មកវិញ ហើយគាត់ស្រែកចោរៗ ជនសង្ស័យបានរត់ចូលក្នុង ដីឡូនៅខាងក្រោយ។
ហើយរូបគាត់ បានទាក់ទងទៅមិត្តភក្ត្រ័រត់កង់បីឥណ្ឌដូចគ្នាមកពទ្ធ័ចាប់ជនសង្ស័យបានទាំងបីនាក់រួចស្វាគមន៏មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៏នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ សួរនាំនិងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធីនៃច្បាប់៕