កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ជនសង្ស័យទាំង២នាក់ម៉ែកូន ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីល្បួ ងនារីម្នាក់នាំយកទៅឱ្យបុរសៗរួ មរ័ កចំនួន២ដង នៅចំណុចផ្ទះរបស់ស្ត្រីសង្ស័យ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក។
ជនសង្ស័យទី១. មានឈ្មោះអួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ មុខរបរគ្រូទាយ និងទី២-ឈ្មោះឡេង សាវន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករតុការ។ ទាំង២នាក់ម៉ែកូន មានលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក។ ចំណែកនារីរងគ្រោះមានឈ្មោះ ន.ស.រ អាយុ២៨ឆ្នាំ ជាអ្នកលក់ដូរ មានលំនៅក្នុងស្រុកកៀនស្វាយ។
តាមប្រភពពីនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះអួន សារ៉ន បានជិះឡានតាក់ស៊ីមកទស្សន៍ទាយឱ្យនារីរងគ្រោះ និងបាននិយាយបំភ័យនារីរងគ្រោះថា ចុងខែ៣និងដើមខែ៤នេះ នារីរងគ្រាះនឹងមានគ្រោះថ្នាក់ដល់ខ្លួន។
ក្រោយពីទស្សន៍ទាយរួចរាល់ ស្ត្រីសង្ស័យក៏បានជិះឡានតាក់ស៊ីត្រឡប់ទៅផ្ទះវិញ បាត់ទៅ រហូតដល់រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នារីរងគ្រោះក៏បានចេញពីផ្ទះ ជិះឡានឈ្នួលទៅផ្ទះរបស់ស្ត្រីសង្ស័យជាគ្រូទាយ។
លុះដល់វេលាម៉ោង៧យប់ថ្ងៃដដែលនោះ ស្ត្រីសង្ស័យឈ្មោះឡេង សាវន ដែលត្រូវជាកូនស្រីរបស់គ្រូទាយ បានទូរស័ព្ទហៅបុរសម្នាក់ ឱ្យមកដេករួ មរ័ កជាមួយនារីរងគ្រោះនៅផ្ទះស្ត្រីជនសង្ស័យនោះតែម្តង រួចហើយបានឱ្យលុយចំនួន៥ម៉ឺនរៀល ជាថ្លៃរួ មភេ ទ។
បន្ទាប់មក នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ស្ត្រីជនសង្ស័យជាគ្រូទាយបាននាំនារីរងគ្រោះជិះឡានឈ្នួល ទៅដេករួ មភេ ទជាមួយបុរសវ័យចំណាស់ម្នាក់ទៀត នៅផ្ទះសំណាក់ ផ្លូវបំបែកគោដេកបី ទីរួមខេត្តស្វាយរៀង ប៉ុន្តែពេលនោះបុរសចំណាស់រូបនោះ បានសួរនារីរងគ្រោះថា “អ្ហែងធ្លាប់រកស៊ីអ៊ីចឹងអត់?” នារីរងគ្រោះឆ្លើយថា “ខ្ញុំមិនធ្លាប់រកស៊ីអ៊ីចឹងទេ”
ទើបបុរសចំណាស់រូបនោះ មិនបានរួ មរ័ កជាមួយនារីរងគ្រោះឡើយ ប៉ុន្តែបានឱ្យប្រាក់នារីរងគ្រោះ ចំនួន១០ម៉ឺនរៀល រួចក៏ឱ្យត្រឡប់ទៅផ្ទះវិញ។ ក្រោយពីទទួលបានលុយពីបុរសចំណាស់នោះហើយ នារីរងគ្រោះបានឱ្យលុយចំនួន២ម៉ឺនរៀល ទៅស្ត្រីសង្ស័យជាគ្រូទាយ រួចក៏នាំនារីរងគ្រោះជិះឡានឈ្នួលត្រឡប់មកផ្ទះគ្រូទាយនោះវិញ។
លុះដល់ម៉ោង១០និង១០នាទីយប់ថ្ងៃដដែល ស្ត្រីជាកូនស្រីគ្រូទាយ បាននិយាយថា “ថ្ងៃនេះគ្មានលុយបង់អង្គការទេអញ រកម៉ូយឱ្យដេ កជាមួយនារីរងគ្រោះ ដើម្បីយកលុយបង់អង្គការសិន…”។ ពេលនោះ នារីរងគ្រោះបានស្តាប់ឮ ក៏ទូរស័ព្ទទៅប្រាប់បងជីដូនមួយរបស់នាង ចំនួន២នាក់ ឱ្យមកជួយរំ ដោះនាងចេញពីផ្ទះស្ត្រីជាគ្រូទាយវិញ។
រហូតមកដល់វេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលសំរោងធំ ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញ និងកម្លាំងនគរបាលស្រុកលើកដែក
បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ម៉ែកូនខាងលើ មកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ម្តាយកូនខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕