នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបទេស បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃតី១៥ ខែតុលាឆ្នាំ២០២០ ហើយការវិលត្រឡប់មកវិញនេះ ដោយមានការជួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិនអន្តរាគមន៍ជួយនារីខ្មែរម្នាក់
ឈ្មោះសែម ស្រីពេជ្រ ស្នាក់នៅខេត្តជឺជាំង ប្រទេសចិន ដែលមានបំណងត្រលប់មកកម្ពុជាវិញ ដោយសារមិនអាចរស់នៅចុះសម្រុងជាមួយប្តីបាន។ អ្នកនាំពាក្យក្រសួងការបរទេសថា តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃនារីខ្មែរឈ្មោះសែម ស្រីពេជ្រ
នឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីអាជ្ញាធរចិន នៅថៃ្ងទី១៦ខែតុលាឆ្នាំ២០២០។ ក្រោយបានទិដ្ឋាការ នាងនឹងជិះរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលនៅសៀងហៃ រង់ចាំដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះថា ស្ថាន អគ្គកុងស៊ុលបានចេញ លិខិតបើកផ្លូវដល់រូបនាង ហើយប៉ូលីសចិនក៏បានយល់ព្រមនឹង ប្រគល់ ទិដ្ឋាការជូន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខាងមុខ។ តាមដំណើររឿងឲ្យដឹងថា
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវទើបដល់ ថ្ងៃទី១២ ខែតុលាឆ្នាំ២០២០ ក្រសួងការបានផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានធ្វើកិច្ចសហការជាមួយ សមត្ថកិច្ចចិនជួយសង្គ្រោះម្ចាស់គណនីហ្វេសប៊ុក
ឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំងប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦ឧសភា១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម។