គណនី ហ្វេសប៊ុក ឈ្មោះ សុផាណា អ្នក ចូល ចិត្ត ផុស បានបង្ហោះ ព័ត៌មាន ដោយបាន សរសេរ ថា ” សា ហា វ ពេក ហើយ បេីកឡាន បុ កគេហេីយ ក្រឡេក ឃើញ ជនរងគ្រោះ មិនទាន់ ស្លា ប់ វាឆ្លៀតថ យឡានមកក្រោយ ដេីម្បី កិ នជន រងគ្រោះបន្ថែម ស ម្លា ប់ ចោ ល មិនដឹងគំ នុំឬយ៉ាងណា ? នេះបេីតាម មេីល កាម៉េរ៉ា រឿងហេតុ យ៉ាងណា មិនទាន់ ដឹងច្បាស់ ទេ ១៥.១០.២០២០ ” ។
តាមមេីល វីដេអូ នេះ មិនមែន ជា ករណី គ្រោះថ្នាក់ ចរាចរណ៍ ទេ តែ អាច ជា ករណី ឃា ត ក ម្ម គិត ទុក មុន ច្រើន ជាង ព្រោះ ជនបង្ករ បុ ក ហេីយ ខ្លាច ជនរងគ្រោះ មិនស្លា ប់ ជនបង្ករ បានថ យរថយន្ត មកកិ នថែម និងបានបេីកភ្លេីងបញ្ចាំងមេីលទៀត ។ ហេតុការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកេីតឡេីង នៅ វេលា ម៉ោង ២៣ :២៤ នាទី យប់ ថ្ងៃ ទី ១៥ តុលា ឆ្នាំ ២០២០ ។
សូមសមត្ថកិច្ច មេត្តា ស្រាវជាវ ករណី នេះផង ខ្ញុំ ជឿជាក់ ថា កាមេរ៉ា សុវត្ថិភាព តាមដងផ្លូវ អាចជា ពន្លឺ ស្រាវជ្រាវ រក ជនសង្ស័យ ឃេីញ ។ ជាពិសេស មាន សាក្សី ២-៣ នាក់ បានចេញ មកមេីលដែរ ។ សង្ឃឹមថា សាក្សី នឹង ស្គាល់ ស្លាក លេខ រថយន្ដ ជនល្មេីស ជាក់ ជាពុំខាន ។
ជនបង្ករដែលបានបង្កហេតុដូចខាងលើនេះ បានធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង ហើយពេលនេះសមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ ឃាត់ខ្លួនជនបង្ករ បានហេីយ ស្អែកបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ជនបង្ករឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពីមានការភ្ញាក់ផ្អើលដោយសារតែករណីនេះ ស្រាប់តែមុននេះបន្តិចឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះសារនៅលើផេកផ្លូវការរបស់លោកផ្ទាល់ពាក់ព័ន្ធនឹងករណីនេះផងដែរ ដោយលោកបានលើកឡើងថា ករណីបើកឡានបុ ក និងថ យកិ ននេះគឺមិនមែនជាករណីឃា តក ម្មទេ តែជាករណីដេញតាមចោរតែប៉ុណ្ណោះ
ខ្លឹមសារទាំងស្រុងដែលលោកបានបង្ហោះមានអត្ថន័យថា៖ «ខ្ញុំទើបទទួលបានដំណឹងមុននេះបន្តិចពីសាច់ញាតិជនបង្កថារឿងនេះជាករណីដេ ញតាមចោរ ហើយកើតទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងមនុស្សឃា តទេ។ អញ្ចឹងរងចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញថាតើរឿងមួយនេះការពិតវាយ៉ាងណាទៅវិញ»
ហើយបន្ថែមលើនេះទៅទៀត ឧត្តមសេនីយ៍ ទី ចំរើនកុសល ក៏បានបង្ហោះនូវវីដេអូមួយទៀត ដែលទំនងត្រូវបានថតដោយបងប្អូនរបស់ជនបង្ក ដែលក្នុងនោះមានសំឡេងមនុស្សស្រីម្នាក់បានរៀបរាប់ប្រាប់ថា រថយន្តរបស់ជនបង្កគឺមិនមានស្នាមបាក់បែកណាធំ ដែលបណ្តាលមកពីការប៉ះទង្គិចខ្លាំងដូចក្នុងវីដេអូនោះទេ
ហើយឧត្តមសេនីយ៍ ទី ចំរើនកុសលក៏បានបង្ហោះវីដេអូនោះភ្ជាប់ជាមួយនឹងខ្លឹមសារថា៖ «រូបភាពរថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លា ប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់កាលពីវេលាម៉ោង ២៣:៣០ នាទី ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ នៅ ចំណុចផ្លូវលេខ១៧៣ កែងផ្លូវលេខ៣២៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌ បឹងកេងកង។ ដែលម្ចាស់រថយន្តផ្តល់មកឲ្យខ្ញុំមើលថាគ្មានស្លាកស្នាមអ្វីធំដុំទេ។»
ជាការឆ្លើយតបវិញផងដែរ ដោយសារតែលោក ផែង វណ្ណៈគឺជាអ្នកដែលបានបង្ហោះព័ត៌មានអំពីករណីនេះ ពេលនេះលោកក៏បានបង្ហោះសារដែលជាការឆ្លើយតបទៅនឹងគ្រួសាររបស់ជនបង្កផងដែរថា៖ «លឺដំណឹងមកថាសាច់ញាតិជនបង្ករ កំពុង ផ្ដល់ ព័ត៌មានថា ជនរងគ្រោះ ជាចោរឆ ក់ ហេីយឈ្មោះ យ៉ាន់ណា លីណា ពេទ្យធ្មេញ ជាអ្នកដេ ញចាប់ចោរក៏ជ្រុលចង្កូតបុ កតែម្ដង ហេីយគ្មានចេ ត នាស ម្លា ប់មនុស្សទេ ។
ខ្ញុំមិនដឹងថា ជនរងគ្រោះដែលស្លា ប់ជាចោរឆ ក់ ឬ យ៉ាងណានោះទេ តែប្រទេសកម្ពុជាគ្មានទោ សប្រហារជី វិ តទេ បេីទោះបីអ្នកស្លា ប់ជាចោរឆ ក់ក៏ដោយ ។ ម្យ៉ាងទៀតតាមរយៈវីដេអូបង្ហាញថា រថយន្ត បុ កហេីយមិនស្លា ប់ ថយក្រោយកិ នថែមទាល់តែស្លា ប់ ។ បេីមិនមានចេតនាស ម្លា ប់មនុស្សតេីថ យក្រោយកិ នថែមធ្វើអ្វី ?
សង្ឃឹមថាសមត្ថកិច្ចនឹងស្រាវជ្រាវករណីនេះអោយបានច្បាស់លាស់ ដេីម្បីបញ្ជាក់ការពិត ជៀសវាង មនុស្សស្លា ប់ហេីយគេចោទបន្ថែមមួយករណីទៀត ។»