មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមន្ត្រីអា វុ ធហត្ថខណ្ឌដង្កោមួយរូប ទើបចេញពីជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀង ហើយស្របពេលដែលជិះម៉ូតូត្រលប់មកផ្ទះវិញ បែរជាត្រូវរថយន្តមួយគ្រឿងបុ កបា ក់ជើងម្ខាង ហើយបើករត់បាត់ស្រមោល
ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខធនាគារABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះថា យស ពិសិដ្ឋ អាយុ៤០ឆ្នាំជាង មុខរបរមន្ត្រីអា វុ ធហត្ថខណ្ឌដង្កោ ស្នាក់នៅជាមួយគាត់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HK-0995
ហើយនៅមុនពេលកើតហេតុ បុរសខាងលើទើបនឹងត្រលប់មកពីចុះបេសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចលង់ផ្ទះសំបែង នៅក្នុងខណ្ឌដង្កោលុះចប់ម៉ោងប្ដូរវេន ក៏ធ្វើដំណើរត្រលប់មកផ្ទះវិញ ស្រាប់តែជួបប្រទះនឹងគ្រោះថ្នាក់តែម្តង
បើតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ខណៈពេលកំពុងស៊ីញ៉ូឆ្វេង បត់ឆ្លងផ្លូវបំណងចូលតាមច្រកច្បារអំពៅស៊ីធី តែឆ្លងបានបន្តិច
ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក LEXUS RX300 មិនចាំស្លាកលេខទេ បានបោះពួយយ៉ាងលឿន ទិសដៅពីកើតមកលិច ក៏ជ្រុលទៅបុ កប៉ះម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះដួ លខ្ទា តមកក្បែរចិញ្ចើមផ្លូវ រងរបួសបា ក់ជើងខាងស្ដាំ ហើយរថយន្តបន្ថែមល្បឿនរត់បាត់ស្រមោល
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារជិះយកទៅផ្ទះសិន និងរងចាំដាក់ពាក្យបណ្ដឹងពេលក្រោយ ៕