កាលពីពេលថ្មីៗនេះ កម្ពុជាកំពុងតែទទួលរងនូវឥទ្ធិពលរបស់ព្យុះ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងច្រើនបានបង្អុរចុះមក ហើយមកដល់ពេលនេះមានខេត្តជាច្រើនកំពុងតែជន់លិច ខណៈប្រជាពលរដ្ឋជាច្រើនកំពុងតែទទួលរងគ្រោះផងដែរ។
ជាក់ស្តែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏មានការលិចលង់មួយចំនួនផងដែរ ហើយដោយសារតែកំពស់ទឹកដែលលិចបានកើនឡើងខ្ពស់ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់នោះ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្លាំងសមត្ថកិច្ចនៅតែបន្តឈរជើងការពារប្រជាពលរដ្ឋនៅក្នុងតំបន់នោះជាប់ជាប្រចាំផងដែរ។
ជាក់ស្តែងនៅថ្ងៃនេះមានករណីទឹកកួចបណ្តាលឱ្យដួលម៉ូតូកង់បីហូរទៅតាមទឹក ដែលក្នុងនោះមានបុរស២នាក់នៅខាងលើនោះផងដែរ តែសំណាងល្អណាស់ ត្រូវបានកម្លាំងយោធាដឹកជញ្ជូន៩៩ ជួយសង្គ្រោះទាន់ ដែលហេតុការណ៍នេះ ស្ថិតនៅតំបន់គួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ៕