កាលពីពេលថ្មីៗនេះ កម្ពុជាកំពុងតែទទួលរងនូវឥទ្ធិពលរបស់ព្យុះ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងច្រើនបានបង្អុរចុះមក ហើយមកដល់ពេលនេះមានខេត្តជាច្រើនកំពុងតែជន់លិច ខណៈប្រជាពលរដ្ឋជាច្រើនកំពុងតែទទួលរងគ្រោះផងដែរ។
ជាក់ស្តែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏មានការលិចលង់មួយចំនួនផងដែរ ហើយដោយសារតែកំពស់ទឹកដែលលិចបានកើនឡើងខ្ពស់ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់នោះ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្លាំងសមត្ថកិច្ចនៅតែបន្តឈរជើងការពារប្រជាពលរដ្ឋនៅក្នុងតំបន់នោះជាប់ជាប្រចាំផងដែរ។
ជីវិតគ្រួសារកំសត់មានប្តី ប្រពន្ធ និងកូនស្រី ៧ ឆ្នាំម្នាក់ ដែលសម្រេចចិត្តមិនចេញទៅណាសុខចិត្តរស់នៅក្នុងសំណង់បុរី VIP ដែលរងការលិចលង់ព្រោះជំនន់ទឹកភ្លៀង ព្រោះគាត់ប្រាប់ថាគ្មានលុយមួយរៀលទេ ហើយក៏អត់បានដឹងព័ត៌មានទេព្រោះទូរស័ព្ទមិនមានលុយដូចគ្នា
ប៉ុន្តែត្រូវបានបងៗក្រុមអ្នកជួយសង្គ្រោះ និងសារព័ត៌មាន HR News TV បានជួបចៃដន្យ ក៏ជួយជាថរិការបន្តិចបន្តួច និងនាំគាត់ឲ្យមកកន្លែងសុវត្តិភាពវិញ។ តាមប្រភពព័ត៌មានពេលសំភាសន៍ គឺគាត់បានប្រាប់ថា មកធ្វើការតាំងពីខែ ៦ មក មិនដែលបានប្រាក់ខែទេ បានតែលុយខ្ចីម្តង ១០ ដុល្លា ១០ ដុល្លា និយាយបានតែប៉ុន្នឹង ទឹកភ្នែកគាត់ក៏ស្រក់ចុះ គាំងលែងនិយាយស្តីអី
មើលហើយពិតជាគួរឲ្យអាណិតណាស់ ក្រោយមកគាត់ក៏ប្រាប់ថា ការដែលដាច់ចិត្តស្រែកឲ្យសមត្ថកិច្ចជួយ ព្រោះអស់អីញុំាហើយ គ្មានសូម្បីតែទឹកស្អាត។ លេខទូរស័ព្ទរបស់គាត់គឺ 0964663380 បើបងប្អូនចង់ជួយអាចទាក់ទងគាត់តាមលេខនេះបាន៕