មានហេតុការណ៍ដ៏គួឬឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដល់ផ្ទះ ក្រោយពីមានដីកាបង្គាប់អោយចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ចាម ពាក់ព័ន្ធករណីរំ លោ ភកាលពី៨ឆ្នាំមុន។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសត្រូវចាប់ខ្លួនឈ្មោះ ឆៃ កេន ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកលក់ដូរ ត្រូវបានតុលាការខេត្តកំពង់ចាម វិនិច្ឆ័យផ្តន្ទាទោសដាក់ព ន្ធនា គារ១៧ឆ្នាំរួចហើយ ពីបទល្មើសរំ លោ ភ ដែលបានប្រព្រឹត្តកាលពីថ្ងៃ០៨ មីនា ឆ្នាំ២០០២ ស្ថិតនៅភូមិអូរកណ្តាល ឃុំ ព្រែកកំបៅ ស្រុកកងមាស ខេត្ត្តកំពង់ចាម។
ក្រោយពីបានធ្វើសកម្មភាពរួច ជនជាប់ចោទបានគេចខ្លួនចេញពីខេត្តកំពង់ចាម ហើយបន្ទាប់ពីសមត្ថកិច្ចបើកការស្រាវជ្រាវទើបរកឃើញថា ជនល្មើសខាងលើបានមកសម្ងំនៅខេត្តស្ទឹងត្រែង ស្នាក់នៅផ្ទះរបស់ខ្លួន ដែលស្ថិតភូមិរាជានុកូល(ជាងជើងទីបញ្ជាការកងពល១២៨)សង្កាត់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជនសង្ស័យខាងលើការិជំនាញ ប្រគល់ជូន កំលាំងអធិការដ្ឋានស្រុកកងមាសនៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាំយកទៅខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕