នៅមុននេះបន្តិចមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានកំលាំងសមត្ថកិច្ចបានធ្វើការស្ទាក់ចាប់បាននូវក្រពើមួយក្បាលដែលត្រូវបានគេអះអាងថាបានរួចចេញពីកសិដ្ឋានមួយកន្លែងនៅក្នុងសង្កាត់ព្រែកកំពិសកាលពីថ្ងៃមុនផងដែរ។
ដំណឹងនៃការចាប់ក្រពើបាននេះត្រូវបានចុះផ្សាយដោយទំព័រហ្វេសបុករបស់ ABC ដែលក្នុងនោះ ABC បានបញ្ជាក់ថា ការចាប់បានក្រពើនេះគឺធ្វើឡើងនៅវេលាម៉ោង18:45នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះឯង។
ខណៈដែលមានការផ្សព្វផ្សាយថាមានករណីក្រពើមួយក្បាលដែលមានទំងន់ជាង៣០គីឡូបានរួចចេញពីទ្រុង ដែលមានភូមិសាស្ត្រនៅក្នុងរាជធានីភ្នំពេញ ដែលព័ត៌មាននេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម។