គណនី ហ្វេសប៊ុក ឈ្មោះ សុផាណា អ្នក ចូល ចិត្ត ផុស បានបង្ហោះ ព័ត៌មាន ដោយបាន សរសេរ ថា ” សា ហា វ ពេក ហើយ បេីកឡាន បុ កគេហេីយ ក្រឡេក ឃើញ ជនរងគ្រោះ មិនទាន់ ស្លា ប់ វាឆ្លៀតថ យឡានមកក្រោយ ដេីម្បី កិ នជន រងគ្រោះបន្ថែម ស ម្លា ប់ ចោ ល មិនដឹងគំ នុំឬយ៉ាងណា ? នេះបេីតាម មេីល កាម៉េរ៉ា រឿងហេតុ យ៉ាងណា មិនទាន់ ដឹងច្បាស់ ទេ ១៥.១០.២០២០ ” ។
តាមមេីល វីដេអូ នេះ មិនមែន ជា ករណី គ្រោះថ្នាក់ ចរាចរណ៍ ទេ តែ អាច ជា ករណី ឃា ត ក ម្ម គិត ទុក មុន ច្រើន ជាង ព្រោះ ជនបង្ករ បុ ក ហេីយ ខ្លាច ជនរងគ្រោះ មិនស្លា ប់ ជនបង្ករ បានថ យរថយន្ត មកកិ នថែម និងបានបេីកភ្លេីងបញ្ចាំងមេីលទៀត ។ ហេតុការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកេីតឡេីង នៅ វេលា ម៉ោង ២៣ :២៤ នាទី យប់ ថ្ងៃ ទី ១៥ តុលា ឆ្នាំ ២០២០ ។
សូមសមត្ថកិច្ច មេត្តា ស្រាវជាវ ករណី នេះផង ខ្ញុំ ជឿជាក់ ថា កាមេរ៉ា សុវត្ថិភាព តាមដងផ្លូវ អាចជា ពន្លឺ ស្រាវជ្រាវ រក ជនសង្ស័យ ឃេីញ ។ ជាពិសេស មាន សាក្សី ២-៣ នាក់ បានចេញ មកមេីលដែរ ។ សង្ឃឹមថា សាក្សី នឹង ស្គាល់ ស្លាក លេខ រថយន្ដ ជនល្មេីស ជាក់ ជាពុំខាន ។
ជនបង្ករដែលបានបង្កហេតុដូចខាងលើនេះ បានធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង ហើយពេលនេះសមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ ឃាត់ខ្លួនជនបង្ករ បានហេីយ ស្អែកបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ជនបង្ករឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ករណីម្ចាស់រថយន្ត NX 200T ពណ៌ខ្មៅមួយគ្រឿងដែលបើកបរដោយបុរសជាពេទ្យធ្មេញម្នាក់ដេ ញបុ កបុរស២នាក់ជិះម៉ូតូមួយគ្រឿងបណ្តាលអោយស្លា ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនសំណុំរឿងទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ស្រាប់តែថ្មីៗនេះ មានគេទម្លាយវិដេអូថ្មីមួយប្លង់ទៀត បង្ហាញពីសកម្មភាពស្តែងៗ ពេលដែលជនរងគ្រោះត្រូវរថយន្ត បុ កហោះទៅផ្ទុ បនឹងផ្ទះរបស់គេ ហើយត្រូវរថយន្តថ យមកកិ នបន្ថែមទៀត។