មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលជនសង្ស័យម្នាក់ទើបតែចេញពីគុ ក រួចមកសុំព្រះសង្ឃស្នាក់នៅក្នុងវត្តបាន២ថ្ងៃ បែរជាបែកគំនិតលួ ចហិបដាក់លុយហែកឋិនទៀត
ចុរក្រោយត្រូវសមត្ថកិច្ចព័ទ្ធចាប់បាន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅវត្តអារាមរាជបូណ៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប តែជនសង្ស័យនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាចោរដែលទើបតែចេញពីគុ កថ្មីៗ បានមកសុំព្រះសង្ឃស្នាក់នៅក្នុងវត្តរាជបូណ៌ បាន២ថ្ងៃ ក៏ធ្វើសកម្មភាពលួ ចហិបដាក់លុយហែកឋិននៅក្នុងព្រះវិហារ
តែពេលកំពុងតែធ្វើសកម្មភាពនោះ ត្រូវព្រះសង្ឃក្នុងវត្តឃើញជនសង្ស័យកំពុងគាស់ហិបដាក់លុយ ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង ពេលសមត្ថកិច្ចមកដល់ ហ៊ុមព័ទ្ធជុំវិញព្រះវិហារ
ជនសង្ស័យបានរត់ឡើងទៅពួននៅលើដំបូលព្រេះវិហារ ក៏ត្រូវបានសមត្ថកិច្ចចាប់បាននាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បចាត់ការបន្តតាមនីតិវិធី ៕