មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា AH Neang TK បានបង្ហោះសារដ៏គួរឱ្យឈឺចាប់ ដែលបង្ហាញអំពីគណនីហ្វេសបុករបស់ស្ត្រីម្នាក់ដែលបានឆាតមកនាង ទាមទារឱ្យនាងចំនួន ៤ម៉ឺនដុល្លា ជាថ្លៃឈប់ឱ្យស្រីនោះទាក់ទងជាមួយនឹងប្តីនាង និងថ្លៃខូចខាត ដែលប្តីនាងបានធ្វើចំពោះគេ។
យោងតាមខ្លឹមសារទាំងស្រុងដែលបានបង្ហោះដោយគណនីខាងលើមានខ្លឹមសារទាំងស្រុងថា៖ «សូមបងប្អូនជួយស៊ែផង បើបានជាគេថាយើងអាក្រក់ហើយ គ្មានអ្នកជួយដោះស្រាយខ្ញុំបានទេបងប្អូនខ្ញុំមានរឿងនៅក្នុងចិត្តច្រើនណាស់ដែរស៊ូទ្រាំលំបាកនៅផ្ទះមើលថែកូនតែប្ដីបែរជានៅមើលថែស្រីវិញទាំងប្រពន្ធកូនខ្ចីតាំងពី3ខែ
ឥលូវកូនបានជិត10ខែហើយៗក៏អស់ទ្រាំទៀតដែរនៅគ្រប់ទង្វើរដែរគេធ្វើមកលើខ្លួនបែបនេះខ្ញុំព្យាយាមនិយាយល្អជាមួយគេហើយតែវាមិនឈប់ទាក់ទងទេខ្ញុំមិនបានបន្ទោសតែខាងស្រីទេវាមកពីប្ដីយើងដែរបើកដៃអោយស្រី ហើយស្រីនេះវាសាហាវណាស់យកប្ដីគេហើយគំរាមអោយប្រពន្ធគេបង់ថ្លៃខូចខាតខ្លួនវាទៀត
ចុះអាពេលវាយកគ្នានិងវាមិនបានមកប្រាប់ខ្ញុំអោយដឹងណាបើខ្ញុំដឹងក៏វាមិនបានយកគ្នាដែរហើយលឺថាបងប្អូនវាដឹងហើយមិនហាមប្អូនទៀត នៅអោយខ្ញុំនិងម៉ែក្មេកខ្ញុំទៅសុំទោសវាជំនួសប្ដីនិងកូនទៀតតែការវាយកគ្នាវាមិនសួររកម៉ែក្មេកសោះ នៅមានរូបពិសេសទៀតបងប្អូនខ្ញុំគិតបើគេវិញមិនទ្រាំដូចខ្ញុំទេ បញ្ចាក់ខ្ញុំមិនបានការទេតែខ្ញុំមានអេតាស៊ីវិល