មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានចុះមកធ្វើការឃាត់ខ្លួនបុរសម្នាក់ដល់កន្លែងធ្វើការ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រពន្ធ ប៉ុន្តែបុរសនោះបែរជាលួចចូលបន្ទប់ទឹកច ង កស ម្លា ប់ខ្លួនបាត់
ដែលករណីខាងលើនេះបានកើតឡើង នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិគោតធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
យោងតាមបណ្តឹងរបស់ស្រីជាប្រពន្ធ និងជាម្តាយក្មេងស្រីរងគ្រោះ បានប្តឹងជនសង្ស័យជាប្តី និងជាឪពុកចុ ងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីករណីរំ លោ ភសេ ពស ន្ថ វៈលើកូនស្រីប្តីដើ មរហូតមានផ្ទៃពោះ។
នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពបែបនោះលើកូនស្រីប្តីដើម ឈ្មោះក ល.ហ ភេទ ស្រី អាយុ ១៤ ឆ្នាំ បានជាច្រើនលើកមែន ហើយថែមទាំងបានគំ រា មថា បើបែករឿងអាស្រូវនេះ ខ្លួននឹងស ម្លា ប់ចោលទាំងម៉ែ ទាំងកូន។
ក្រោយពីការសាកសួរនាំចប់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅក្នុងបន្ទប់ធ្វើការ ស្រាប់តែជនសង្ស័យបានលួចយកកន្សែងពោះគោចូលក្នុងបន្ទប់ទឹក មកច ង កធ្វើអ ត្ត ឃា តដោយខ្លួនឯង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យឃើញថា ជនសង្ស័យបានធ្វើអ ត្តឃា តដោយច ងកស ម្លា ប់ដោយខ្លួនឯងពិតប្រាកដមែន។