កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីម្ចាស់រថយន្តបានចុះមកទិញឆ្នាំងសាកទូរស័ព្ទម្លែតសោះ ស្រាប់តែមានជនឆ្លៀតឱកាសបានមកលួចបើកយកឡានទៅនៅនឹងមុខតែម្តង នេះបើយោងតាមការបង្ហោះវីដេអូរបស់គណនីហ្វេសបុកមួយដែលមានឈ្មោះថា MengHuy KH
យោងតាមវីដេអូដែលបានបង្ហោះដោយគណនីហ្វេសបុកខាងលើបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង០៨យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចម្តុំផ្សារទួលពង្រ ហើយរថយន្តដែលបាត់នោះមានម៉ាកLEXUS RX330 ស្លាកលេខភ្នំពេញ 2AK-3032។
ខ្លឹមសារទាំងស្រុងដែលគណនីហ្វេសបុកខាងលើបានបង្ហោះមានខ្លឹមសារដូចតទៅ៖ «19.10.20 ម៉ោង8.45pmមានករណីចោរលូចឡានម្ចាស់ឈប់ទិញខ្សែឆ្នាំងសាកមិនបាន5នាទីផងដោយសាមិនបានដកសោរចេញ សូមបងប្អូនមេត្តាប្រុងប្រយត្ន័ទាំងអស់គ្នាបើសិនជាបងប្អូនបានឃើញជួយទាក់ទងទៅគាត់ផង 0962467775បញ្ចាក់(ភ្នំពេញ 2AK 3032)»