មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់កំពុងតែដើរនៅតាមផ្លូវ ស្រាប់តែមានជនមិនស្គាល់មុខជិះម៉ូតូមក២នាក់ និងបានយកដុំឥដ្ឋប្រហោង វា យមកលើបុរសម្នាក់នោះបណ្តាលឱ្យដួលក្នុងថ្លុ កឈា ម សង្ស័យថាជាករណីគំនុំ
ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុង នៅជិតផ្សារចាក់អង្រែ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីកើតហេតុ គេឃើញមានអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ចាក់អង្រែក្រោម រួមទាំងសមត្ថកិច្ចខណ្ឌមានជ័យ ដែលនៅក្បែរនោះ បានចុះទៅជួយហៅកង់បីឥណ្ឌាមកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានអោយដឹងថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានប្រាប់អោយលោកប្រធានភូមិ ដែលនៅជិតនោះ ប្រញាប់ប្រញាល់ហៅកង់បីឥណ្ឌា ដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដើម្បីព្យាបាលរបួសផងដែរ (ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ) ហើយចាំមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលតាមក្រោយទៀត ។
លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ករណីនេះលោកបានបញ្ជាអោយកម្លាំងចុះធ្វើការស្រាវជ្រាវ ៕