នៅលើលោកនេះប្រសិនបើមានតែការជួបមិនមានការបែ កមិនដឹងជាល្អយ៉ាងណានោះទេ តែវាលវដ្ដសង្សារស ង្ខាមនុស្សមិនទៀ ងទេ កើតចាស់ ឈឺ ស្លា ប់ ជាដំណើរវិលជុំរបស់មនុស្សម្នាក់ តែការបែ កតែងបន្សល់នូវទុ ក្ខសោ កក្ដីអាឡោះអាល័ យគ្មានទីបញ្ចប់ ។
ម រ ណភា ពនៃ Chef រិទ្ធី គណៈកម្មការដ៏ល្បីឈ្មោះក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក Master Chef Khmer បានធ្វើឱ្យមហាជនរំជួ លចិត្ត និងស្ទើរតែមិនគួរឱ្យជឿថានេះជាការពិតព្រោះហាក់ដូចជាលឿនពេក ។ ត្រឹមតែជាអ្នកគាំទ្រម្នាក់សោ កស្ដាយយ៉ាង នេះទៅហើយ ចុះ
ទម្រាំតែមនុស្សដែលមានឈ្មោះថាជាភរិយានោះ តើសោ កសង្រេ ងយ៉ាងណាទៅ? ក្រោយស្វាមីបានទទួល ម រ ណភាពនៅរាត្រីថ្ងៃទី ២០ ខែតុលា ២០២០ នៅព្រឹកថ្ងៃទី ២១ តុលា នេះភរិយាលោក ស៊ូ សោភណ្ឌរិទ្ធី បានបង្ហោះសារមួយយ៉ាងក ម្សត់ថា៖ «យើងបែកគ្នារហូតហើយ» ។
សារនេះបានបង្ហាញនូវក្ដីសោ កស្រណោះគ្មានទីប ញ្ចប់ មនុស្សពីរនាក់ដែលធ្លាប់កាន់ដៃ តស៊ូពុះពារឆ្លងគ្រប់ឧ បសគ្គជាមួយគ្នាត្រូវបែ កគ្នារហូតហើយ ដែលការបែកនេះគឺគ្មានជួបវិញទេ ។ សូមបញ្ជាក់ថា លោក ស៊ូ សោភណ្ឌរិទ្ធី គណៈកម្មការដ៏ល្បីឈ្មោះក្នុងកម្មវិធី
ប្រកួតធ្វើម្ហូបលំដាប់ពិភពលោក Master Chef Khmer បានស្លា ប់បា ត់ប ង់ជីវិតដោយសារជំ ងឺសួតធ្ង ន់ធ្ងរដល់ដំណាក់កាលចុ ងក្រោយកាលពីរាត្រីថ្ងៃទី ២០ តុលា ២០២០។ យ៉ាងណាមិញមុននេះបន្តិចយោងតាមគណនីហ្វេសប៊ុក Manawin Chum បានបង្ហោះថា៖
«ប្អូនសូមអោយវិញ្ញាញខណ្ឌបងប្រុសបានទៅកាន់ឋានសុគតិភព លាគ្នាជារៀងរហូតហើយបងប្រុស បើមានជាតិក្រោយសូមអោយយើងស្គាល់គ្នាទៀត នឹងសូមអោយបងប្រុសមានអាយុវែង កុំអោយដូចជាតិនេះទៀត៕»